ស៊ូដង់ចូលដល់ឆ្នាំទី៤នៃសង្គ្រាម ខណៈដែលមន្ត្រីនានាសោកស្ដាយចំពោះ «វិបត្តិដែលគេបោះបង់ចោល»

2026/04/17 09:54:20 pm        50

គ្រោះទុរ្ភិក្ស ការសម្លាប់រង្គាល ហើយឥឡូវនេះ ស្បៀងអាហារ និងសម្ភារៈផ្សេងៗទៀតដែលត្រូវការយ៉ាងខ្លាំង កំពុងស្ថិតក្នុងស្ថានភាពលំបាក។ កាលពីថ្ងៃពុធ ប្រទេសស៊ូដង់ បានចូលដល់ឆ្នាំទី៤ នៃសង្គ្រាម ដែលត្រូវបានគេហៅថា «វិបត្តិដែលគេបោះបង់ចោល» ស្របពេលជម្លោះមជ្ឈិមបូព៌ាថ្មីមួយ បានធ្លាក់ចូលទៅក្នុងស្រមោលនៃការប្រយុទ្ធគ្នា ដែលបានបង្ខំឲ្យមនុស្ស ១៣លាននាក់ រត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ប្រទេសស៊ូដង់ ត្រូវបានពិពណ៌នាថា ជាបញ្ហាប្រឈមមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសទាក់ទងនឹងការផ្លាស់ទីលំនៅ និងភាពអត់ឃ្លាន។ ការប្រយុទ្ធគ្នារវាងយោធា និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) ទំនងជាបន្តអូសបន្លាយពេលយូរទៀត  ដោយសាក្សី និងក្រុមផ្តល់ជំនួយនិយាយថា បានបំផ្លាញផ្នែកខ្លះនៃតំបន់ Darfur ដ៏ធំទូលាយនោះ។

កិច្ចប្រឹងប្រឹងរបស់សហរដ្ឋអាមេរិក និងមហាអំណាចក្នុងតំបន់ បានបរាជ័យក្នុងការបង្កើតបទឈប់បាញ់។

ដោយចង្អុលម្រាមដៃលើស្លាកស្នាមនៅលើក្បាលរបស់លោក ជាកន្លែងដែលលោក បាននិយាយថា អ្នក បាញ់ស៊ីបរបស់កងកម្លាំងគាំទ្ររហ័ស ( RSF) បានបាញ់លោក នៅក្នុងទីក្រុង Omdurman ជិតទីក្រុង   ខាទុំ( Khartoum) រដ្ឋធានីនៃប្រទេសស៊ូដង់ លោក Hussein Mohammed Shareef បានអះអាងថា៖«យើងបានបាត់បង់មនុស្សយ៉ាងច្រើន នៅក្នុងសង្គ្រាមនេះ»៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm