រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី៖ ណាតូនឹងមិនដួលរលំទេ ហើយអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួន

2026/04/17 11:12:33 pm        64

រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសសមាជិករបស់អង្គការណាតូ (NATO) មិនមានការសង្ស័យនោះទេថា សហរដ្ឋអាមេរិកនឹងជួយការពារខ្លួន ប្រសិនបើរុស្ស៊ីវាយប្រហារ ខណៈពេលដែលព្រមានថា អឺរ៉ុបមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទប់ទល់នឹងទីក្រុងមូស្គូដោយខ្លួនឯងបាននៅឡើយទេ។

ចារកម្មអេស្តូនី បានព្រមានកាលពីខែកុម្ភៈថា ប្រទេសជិតខាងរបស់ខ្លួន គឺរុស្ស៊ី កំពុងស្តុកទុកគ្រាប់រំសេវសម្រាប់សង្គ្រាមនាពេលអនាគត បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនបានបញ្ចប់។ រុស្ស៊ីបានពិពណ៌នា អំពីការចោទប្រកាន់របស់បណ្ដាមេដឹកនាំអឺរ៉ុប ដែលថា ខ្លួនអាចវាយប្រហារប្រទេសសមាជិកអង្គការណាតូនោះ ជាការនិយាយមិនសមហេតុផល។

ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងខែនេះបានគំរាមដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តមួយនេះ ដោយសារតែការបដិសេធរបស់សមាជិកអឺរ៉ុប ក្នុងការបញ្ជូននាវាទៅបើកច្រកសមុទ្រហ័រមូស ជិតអ៊ីរ៉ង់។ សម្ព័ន្ធមិត្តនេះត្រូវបានរង្គោះរង្គើរួចទៅហើយ ដោយសារផែនការរបស់លោក ក្នុងការចង់ដណ្តើមកាន់កាប់កកោះ Greenland ពីប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់ណាតូ។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី លោក Hanno Pevkur បានប្រាប់សារព័ត៌មាន Reuters ថា លោកមិនមានការសង្ស័យទេថា សហរដ្ឋអាមេរិកនឹងមកការពារប្រទេសយើង ប្រសិនបើរុស្ស៊ីវាយប្រហារ។ អំឡុងពេលទស្សនកិច្ចមួយទៅកាន់រដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី កាលពីថ្ងៃព្រហស្បតិ៍ លោកបាននិយាយថា «មែនហើយ ខ្ញុំទុកចិត្តសហរដ្ឋអាមេរិក ហើយខ្ញុំទុកចិត្តសម្ព័ន្ធមិត្តទាំងអស់របស់យើង»។

លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវការអឺរ៉ុប សម្រាប់យោធារបស់ខ្លួន ដូចអឺរ៉ុបត្រូវការសហរដ្ឋអាមេរិកដែរ ដូច្នេះ «ខ្ញុំមិនជឿថា អង្គការណាតូនឹងដួលរលំនោះទេ»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        43
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm