បីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់

2026/04/17 11:37:32 pm        200

លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេចរខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv តាមរយះសារតេឡេក្រាមអោយដឹងថាក្នុងរយៈពេលថ្ងៃ៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្វាយរៀង មានភ្ញៀវ ចម្រុះជាតិសាសន៍ធ្វើដំណើរឆ្លងកាត់ចូលមកលេងបុណ្យ និងកម្សាន្តក្នុងតំបន់គោលដៅនានា មានចំនួន ៤សែន ០ម៉ឺន ៨ពាន់២២១ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៧២៥នាក់ ។

  លោកបានបញ្ជាក់ថាកត្តាដែលស្វាយរៀង មានភ្ញៀវធ្វើដំណើរចូលមកធ្វើបុណ្យ និងលេងកំសាន្ត ក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ច្រើនបើតាមការសន្និដ្ឋានជំហានដំបូងមកពីស្វាយរៀងមានទីតាំងលេងកំសាន្តបែបសិប្បនិមិត្តច្រើនកន្លែងនៅតាមវត្តអារាម បន្ថែមលើរម្មណីដ្ឋានដែលបានបន្សល់ទុក ផ្ទះសំណាក់ និងម្ហូបអាហារមានតម្លៃសមរម្យ ពិសេសសន្តិសុខបង្កអោយភ្ញៀវដើរលេងកម្សាន្ត ស្នាក់នៅគ្មានបារម្មនិងធានាសុវត្តិភាព ដែលជាគោលដៅភ្ញៀវចង់មកលេងកំសាន្ត។

  តំណាងយុវជនដែលកំពុងលេងកំសាន្តនៅតំបន់សួនកុមារ ក្រុងស្វាយរៀង បានមានចំណាប់អារម្មណ៏ ដោយគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានបើកអោយមានការជួបជុំលេងកំសាន្តនៅពេលនេះ ពិសេសសូមគោរពថ្លែងអំណរគុណចំពោះបងៗវរៈកងទព័ជួរមុខ ដែលបានបន្តការពារបូរណភាពទឹកដីដែលចោរសៀមបន្តឈ្លានពានកម្ពុជា បង្កអោយពួកខ្ញុំទាំងអស់គ្នាមកលេងកំសាន្តសង្គ្រាន្តរយះពេល៣ថ្ងៃនេះ ។

សូមបញ្ជាក់ថា ស្វាយរៀងជាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសវៀតណាមមានប្រវែងជាង២០០គីឡូម៉ែត្រ ខេត្តមានច្រកទ្វាព្រំដែនអន្តរជាតិចំនួន២ទីតាំង រួមនិងច្រកទ្វាតំបន់ ច្រកទ្វេភាគី និងច្រករបៀង បង្កអោយភ្ញៀវចម្រុះជាតិសាសន៏ចេញចូលមកលេងកំសាន្តបានគ្រប់ពេល ខណៈដែលភ្ញៀវមានចេតនាចង់ចូលដោយមន្ត្រីប្រចាំច្រករងចាំទទួលគ្រប់ម៉ោងធ្វើការ ។

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        64
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        59
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm