លោក Netanyahu ៖ ពួកយើងមានឱកាសបង្កើតកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តជាមួយលីបង់

2026/04/18 01:56:24 am        51

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានព្រមព្រៀងឲ្យមានបទឈប់បាញ់រយៈពេល ១០ថ្ងៃនៅលីបង់ ដើម្បីទុកពេលជំរុញគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Netanyahu និយាយថា កិច្ចព្រមព្រៀងសន្តិភាព ត្រូវតែរួមបញ្ចូលការរំសាយអាវុធក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។ លោកបន្តថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តឈរជើងនៅតំបន់ភាគខាងត្បូងលីបង់ ។

លោក Netanyahu និយាយផងដែរថា លោក Trumpបាននិយាយធានាដល់រូពលោកថា គាត់បានប្តេជ្ញាចិត្តបន្តបិទច្រកសមុទ្រ Hormuz និងបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

បទឈប់បាញ់នេះ មានគោលបំណងបញ្ចប់ការកើនឡើងភាពតានតឹងជាងមួយខែ រវាងអ៊ីស្រា អែល និងក្រុមហេសបូឡា ដែលបានឆក់យកជីវិតមនុស្សជាង ២.០០០នាក់។ 

យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាជាង ៣៨០ កន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេលមួយថ្ងៃកន្លងមក រួមទាំងក្រុមសកម្មប្រយុទ្ធ ជើងទម្របាញ់រ៉ុក្កែត និងទីបញ្ជាការយោធារបស់ក្រុមនេះ ។ 

សេវាជួយសង្គ្រោះអ៊ីស្រាអែល Magen David Adom បានអះអាងថា ក្រុមហេសបូឡា បានបាញ់រ៉ូកែតជាច្រើនគ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល អំឡុងពេលប៉ុន្មានម៉ោងចុងក្រោយ មុនពេលបទឈប់បាញ់ចូលជាធរមាន ដែលបានបណ្តាលឲ្យមនុស្ស បីនាក់ រងរបួស ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm