ដោយត្រូវដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន IRIB ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ការរំលោភបំពានដោយសហរដ្ឋអាមេរិកលើកាតព្វកិច្ចរបស់ខ្លួន បានរារាំងការបង្កើតសន្តិភាពនៅមជ្ឈិមបូព៌ា។

លោកបានប្រាប់មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir ថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្តេជ្ញា បង្កើតសន្តិភាព និងសន្តិសុខពេញលេញនៅក្នុងតំបន់ ប៉ុន្តែភាគីម្ខាងទៀត តែងតែរារាំងការសម្រេចបានលទ្ធផល ដោយការរំលោភលើកាតព្វកិច្ចរបស់ខ្លួន»។
លោកក៏បានសម្តែងការដឹងគុណដល់ប៉ាគីស្ថានចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនេះ។ លោកបានបញ្ជាក់ឡើងវិញថា បទឈប់បាញ់នៅលីបង់ គឺជាផ្នែកមួយនៃផែនការឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ លោក Ghalibaf បានប្រាប់តំណាងសភាលីបង់ នៅព្រឹកថ្ងៃសុក្រុនេះថា៖«លីបង់ គឺជាផ្នែកសំខាន់មួយនៃបទឈប់បាញ់ទូទៅ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព នៅក្នុងតំបន់»៕
