តួលេខថ្មីរបស់ទីភ្នាក់ងារស្រ្តីអង្គការសហប្រជាជាតិ(UN) បង្ហាញនៅថ្ងៃសុក្រនេះថា ស្រ្តី និងក្មេងស្រីជាមធ្យមយ៉ាងហោច ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមនៅតំបន់ហ្កាហ្សា ស្របពេលដែលពួកគេព្រមានថា ចំនួនមនុស្សស្លាប់នៅតែបន្ត ក្នុងរយៈពេល ៦ខែចូលបទឈប់បាញ់ដ៏ផុយស្រួយ ។
យោងតាមរបាយការណ៍ថ្មីរបស់ទីភ្នាក់ងារ UNមួយនេះដែលផ្តោតសំខាន់លើសមភាពយេនឌ័រ បានឲ្យដឹងថា ស្រ្តី និងក្មេងស្រីជាង ៣៨.០០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចន្លោះខែតុលា ឆ្នាំ ២០២៣ និងខែធ្នូ ឆ្នាំ ២០២៥ ។
អ្នកស្រី Sofia Calltorp គឺជាប្រធានផ្នែកសកម្មភាពមនុស្សធម៌នៃទីភ្នាក់ងារស្រ្តី UN និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ស្រ្តី និងក្មេងស្រី មានចំនួនស្លាប់ខ្ពស់ជាងអ្នកស្លាប់ក្នុងជម្លោះមុនៗនៅតំបន់ហ្កាហ្សា ។
ទីភ្នាក់ងារមួយនវ បានលើកឡើងពីក្តីបារម្ភថា ការសម្លាប់ស្រ្តី និងក្មងស្រី នៅតែបន្ត អំឡុងបទឈប់បាញ់ ប៉ុន្តែពួកគេនិយាយថា ពួកគេពុំបានដឹងពីចំនួនពិតប្រាកដនោះទេ ដោសសារកង្វះទិន្នន័យយេនឌ័រ ។
សូមបញ្ជាក់ថា ជនប៉ាឡេស្ទីនជាង ៧៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ស្របពេលដែលក្រុមហាម៉ាសសម្លាប់ទាហានអ៊ីស្រាអែល ៤នាក់ ៕