អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បើក ខណៈលោកTrump សម្លឹងឃើញកិច្ចព្រមព្រៀងឆាប់ៗនេះដើម្បីបញ្ចប់សង្គ្រាម

2026/04/18 03:41:11 pm        69

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ថា ច្រកសមុទ្រ Hormuz បានបើក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងប្រទេសលីបង់ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការចរចាអាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយលោកជឿថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នឹងកើតឡើង «ឆាប់ៗនេះ»។ លោក Araqchi បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ X ថា ច្រកសមុទ្រនេះបើកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ក្នុងពេលនៅសល់នៃបទឈប់បាញ់រយៈពេល១០ថ្ងៃសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរវាងអ៊ីស្រាអែលនិងលីបង់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។

ភ្លាមៗ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Araqchi លោកTrump បានបង្ហោះនៅលើបណ្តាញ Truth Social ថា៖ «អ៊ីរ៉ង់ទើបតែបានប្រកាសថា ច្រកសមុទ្រអ៊ីរ៉ង់ត្រូវបានបើកពេញលេញ និងត្រៀមរួចរាល់សម្រាប់ការអនុញ្ញាតឲ្យឆ្លងកាត់»។ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីភាគីទាំងពីរ បានធ្វើឲ្យមានភាពមិនប្រាកដប្រជាអំពីថាតើការដឹកជញ្ជូនតាមនាវា អាចបន្តឡើងវិញបានលឿនតាមរបៀបណា។ លោក Trump និយាយថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិកចំពោះនាវាធ្វើដំណើរទៅកាន់កំពង់ផែអ៊ីរ៉ង់ ដែលត្រូវបានប្រកាសបន្ទាប់ពីការចរចាជាមួយទីក្រុងតេអេរ៉ង់កាលពីចុងសប្តាហ៍មុន បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ហើយនឹងនៅតែមានរហូតដល់ «ប្រតិបត្តិការរបស់យើងជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់១០០ភាគរយ»។ អ៊ីរ៉ង់ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានព្រមានថា ទីក្រុងតេអេរ៉ង់ នឹងចាត់វិធានការបដិការជាចាំបាច់ ប្រសិនបើការបិទផ្លូវសមុទ្រនៅតែបន្ត។ ទិន្នន័យចរាចរណ៍នាវាបានបង្ហាញថា នាវាមួយក្រុមមានប្រហែល ២០ គ្រឿង រួមមាននាវាដឹកទូរទំនិញ នាវាផ្ទុកទំនិញធំៗ និងនាវាដឹកប្រេង កំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រឆ្ពោះទៅកាន់ច្រកសមុទ្រ Hormuz។ ប៉ុន្តែ វាមិនច្បាស់នោះទេថាតើនាវាទាំងនេះ នឹងត្រូវបានបញ្ឈប់ ឬអនុញ្ញាតឱ្យឆ្លងកាត់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm