ភ្នំពេញ ៖ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបដិសេធចំពោះការចោទប្រកាន់របស់គណបក្សភ្លើងទៀន មកលើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមិនទទួលស្គាល់នូវកំហុស និងកង្វះខាតរបស់ខ្លួនក្នុងការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែល គ.ជ.ប មិនអាចទទួលយកបាន និងសូមធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ ។ នេះបេីតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។