សហរដ្ឋអាមេរិក គ្រោងអនុវត្តដំណើរការប្រព័ន្ធសងប្រាក់ដំឡើងពន្ធវិញនៅថ្ងៃទី២០ ខែមេសា

2026/04/18 09:25:49 pm        74

នៅថ្ងៃចន្ទ ទី២០ ខែមេសា សប្តាហ៍ក្រោយ រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump មានផែនការ ដាក់ឲ្យដំណើរការប្រព័ន្ធដែលខ្លួននឹងប្រើសម្រាប់សំណងប្រាក់ត្រឡប់ទៅវិញឲ្យក្រុមហ៊ុននាំចូលអាមេរិកចំនួន១៦៦ពាន់លានដុល្លារ ដែលក្រុមហ៊ុនបានបង់ក្នុងពេលដំឡើងពន្ធ ខណៈតុលាការកំពូលសហរដ្ឋអាមេរិក បានលុបចោលកាលពីខែកុម្ភៈថាជារឿងខុសច្បាប់។ ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បាននិយាយនៅក្នុងឯកសារតុលាការ កាលពីថ្ងៃអង្គារ ទី ១៤ ខែមេសា ថា ខ្លួនបានបញ្ចប់ការបង្កើតដំណាក់កាលដំបូងនៃប្រព័ន្ធសងប្រាក់វិញ ដែលគេស្គាល់ថា CAPE។ ប្រព័ន្ធនេះនឹងសងប្រាក់ត្រឡប់វិញ ដូច្នេះក្រុមហ៊ុននាំចូលនឹងទទួលបានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការប្រាក់នៅពេលអនុវត្ត។

មន្ត្រីទីភ្នាក់ងារ Brandon Lord បានធ្វើសេចក្តីប្រកាសនេះនៅក្នុងឯកសារដែលបានដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ទីភ្នាក់ងារនេះ បានបង្ហាញកាលបរិច្ឆេទដាក់ឲ្យអនុវត្តប្រព័ន្ធ CAPE នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយកាលពីសប្តាហ៍មុន។ តុលាការកំពូល បានសម្រេចថា លោក Trump បានបំពានអំណាចរបស់លោកក្នុងការដាក់ការដំឡើងពន្ធសកលដ៏ទូលំទូលាយ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ជាច្បាប់ឆ្នាំ១៩៧៧ មានគោលបំណងប្រើប្រាស់ក្នុងគ្រាអាសន្នជាតិ។

ឯកសារដែលបានដាក់កាលពីថ្ងៃអង្គារ បាននិយាយថា គិតត្រឹមថ្ងៃទី៩ ខែមេសា ក្រុមហ៊ុននាំចូលប្រមាណ ៥៦.៤៩៧ក្រុមហ៊ុនបានបញ្ចប់ដំណើរការដើម្បីទទួលបានប្រាក់សំណងវិញតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការដំឡើងពន្ធដែលរងផលប៉ះពាល់ដោយការចេញសេចក្តីសម្រេចរបស់តុលាការ។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមានគម្រោងដាក់ចេញប្រព័ន្ធសងប្រាក់វិញជាដំណាក់កាល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm