ទូច ដេវីត ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Thailand Open ក្រោយ​ផ្ដួល​កីឡាករ​ហ្វីលីពីន​ត្រឹម​ទឹកទី​១

2022/04/06 04:32:47 pm        529

​ប្រដាល់​សកល៖ កីឡាករ​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា ទូច ដេវីត បាន​ផ្ដួល​កីឡាករ​ហ្វីលីពីន John Paul Panuayan ត្រឹម​ទឹក​ទី​១ ដើម្បី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុងការ​ប្រកួត Thailand Open International Boxing Tournament 2022 នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២២ ម្សិលមិញ។​

​ទូច ដេវីត ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ទម្ងន់ ៦៣​គីឡូក្រាម​នេះដោយ​ចំណាយពេល ២​នាទី និង ១៧​វិនាទីដើម្បី​ផ្ដួល​កីឡាករ​ហ្វី​លី​ពីន ហើយ​ត្រូវ​ឡើងទៅ​ជួប​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Somchay Wongsuwan ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃទី​០៨ ខែមេសា​ខាងមុខ។ បើ​ឈ្នះ​ការប្រកួត​នេះ ដេវីត នឹងមាន​ឱកាស​ឡើងទៅ​ប្រកួត​ដណ្ដើម​មេដាយមាស ខណៈ​បើ​ចាញ់​នឹង​ទទួលបាន​មេដាយ​សំរឹទ្ធ​ដោយ​ស្វ័យប្រវត្តិ។​ ​ដំណាលគ្នា​នឹង​ជ័យជម្នះ​របស់​មិត្ត​រួម​ជាតិ​នេះដែរ កីឡាករ វី សុ​ភ័ស មិនបាន​ប្រកួត​ចប់​ចុង​ចប់​ដើម​នោះទេដោយសារ​របួស​ស្មា​រើ​ឡើង អំឡុង​ការប្រកួត​ជាមួយ​កីឡាករ​ថៃ ក្នុង​ប្រភេទ​ទម្ងន់ ៦៩​គីឡូក្រាមដែល​បង្ខំ​ឲ្យ​ជើង​ខ្លាំង​កម្ពុជា​រូបនេះ ត្រូវ​បង្ខំចិត្ត​បោះបង់​ការប្រកួត។

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​ឲ្យ​ដឹងថា វី សុ​ភ័ស បាន​រងរបួស​ស្មា តាំងពី​ការប្រកួត​នៅ​កម្ពុជាមុន​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ថៃ ហើយ​បច្ចុប្បន្នរូបគេ​ក៏​កំពុង​ទទួលបាន​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​នៅ​ទីនោះ មុន​ត្រឡប់មក​កម្ពុជា​វិញដើម្បី​បន្ដ​ព្យាបាល សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ។​ ​សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​បញ្ជូន​កីឡាករ​ជម្រើសជាតិ ៣​រូបទៅ​បោះជុំរុំ​ហ្វឹកហាត់នៅ​ប្រទេស​ថៃកាលពី​ថ្ងៃទី​២៦ ខែមីនា​កន្លងទៅមុន​បន្ដ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែមេសា ដោយមាន​កីឡាករ​-​កីឡាការិនី​មកពី ១៩​ប្រទេស​ចូលរួម។ រីឯ​កីឡាករ​កម្ពុជា ១​រូប​ទៀតគឺ​កីឡាករ សៅ រង្សី ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​០៦ ខែមេសា​នេះក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm