ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ

2026/04/19 05:54:25 pm        305

បណ្ដាក្រសួង ស្ថាប័ន និងមន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក្រាប​បង្គំ​ថ្វាយ​ព្រះព​រចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជាឆាប់បានជាសះស្បើយពីព្រះរោគព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់​ប្រថាប់ក្នុ​ង​ព្រះបរមរាជ​សម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជំ​របស់មា​តុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរ​គ្រប់​រូប​នៅ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ជាដរាបត​រៀងទៅ។

បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រម​ទាំង​ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា, បានសម្តែងនូវក្តីព្រួយបារម្ភ ក្រោយ​ពី​ទទួល​បាន​ព័ត៌មា​នថា ព្រះរោគមហារីកក្រពេញប្រូស្អាត (Prostate Cancer) របស់ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យ ព្រះអង្គ ទទួលការព្យាបាល​ដោយ​ការ​វះ​កាត់​តាម​វេជ្ជបញ្ជានៅក្នុង មន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និង​បន្ត​គង់​ប្រថាប់​នៅទីនោះមួយរយៈពេល ដើម្បី តាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់​ពី​ថ្ងៃ​ទី​១៨ ​ខែមេសា ឆ្នាំ២០២៦ តទៅ។

បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រម​ទាំង​ប្រជា​នុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ សូមឧទ្ទិសបុណ្យ​កុសល​ទាំង​ឡាយ​ដែល​បាន​កសាង​កន្លងមក និងកម្លាំងចិត្ត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុតទទួលបានជោគជ័យពីការព្យាបាលដោយវះកាត់នេះ។

បណ្ដា​ក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រម​ទាំង​ប្រជា​នុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា មានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ពី​សំណាក់ក្រុមគ្រូពេទ្យឯកទេស និងជំនាញៗ នៃ សាធារណរដ្ឋប្រជា​មានិត​ចិន​, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នឹងឆាប់​ជា​សះស្បើយ​ពី​ព្រះរោគ ជាក់ជាមិនខាន។

បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រម​ទាំង​ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា សូម​លើក​ហត្ថ​ប្រណម្យ​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ទាំង​ឡាយ​ក្នុងលោកគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះ​បារមី​នៃ​អតីត​ព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូម​ព្រះរាជ​មេត្តា​អភិបាល​ថែ​រក្សា ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់​បាន​ជា​សះ​ស្បើ​យពីព្រះរោគ និង មាន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ឡើង​វិញ ​ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរម រាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើង របស់​មាតុ​ភូមិ​កម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប របស់ព្រះអង្គ ជាអង្វែង តរៀងទៅ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm