អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម

2026/04/19 06:48:06 pm        383

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា កិច្ចការពារបូរណភាពទឹកដី និងប្រជាជន​ជា​អាទិភាព​ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាសង្ឃឹម​ថា​ភាគី​ថៃ​នឹង​​បន្ត​គោរព​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ប្រកាស​រួម​រវាងកម្ពុជា និងថៃ ជាពិសេសចំណុចទី៣នៃប្រកាសរួមនេះ។

ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ចេញ​សារ​មួយ​តាម​ហ្វេស​ប៊ុក​ដោយ​រម្លឹក​ថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំង​ភាគី​កម្ពុជា និង​ភាគីថៃបានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រ​កាសរួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។

សម្ដេច​ធិបតី​ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាសង្ឃឹមថា ភាគីថៃនឹង​បន្ត​គោរព​តាម​ខ្លឹម​សារ​នៃ​សេច​ក្តី​ប្រកាស​រួម​ ជាពិសេសត្រង់ចំណុចទី៣ដែលចែងថា៖ "ភាគីទាំងពីរឯកភាពគ្នាថា រាល់​ការ​ព្រម​ព្រៀង​ក្រោម​សេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែន​អ​ន្តរ​ជាតិ​រវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​សម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរ​ឯក​ភាព​គ្នា​ថា​នឹង​ប្រើ​ប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និង​សន្តិសុខ​របស់​ក្រុម​ការ​ងារ​វាស់​វែង​ចម្រុះ​នៅលើ​ទីតាំង​ជាក់​ស្តែង​ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ជាន់​មីន​។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការ​ចម្រុះ​ព្រំដែន​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការ​ងារ​វាស់​វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន​នៅ​តំបន់​រង​ផល​ប៉ះពាល់​ដែល​មាន​ជន​ស៊ីវិល​រស់​នៅ​"​។

សម្តេចធិបតីបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ទាំង​ពីរ​អាច​ចាប់​ផ្តើម​អនុវត្ត​ការ​ងារវាស់​វែង​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា​ក្នុង​សេចក្តី​ប្រកាស​រួម​(ចំណុច​ទី​៣)នេះ ប្រកបដោយ​ភាព​ស្មោះ​ត្រង់​ដើម្បី​ឈាន​ទៅ​រក​ការ​ខ័ណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់​លាស់​​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិ​វិធី​ដែល​ជា​មូល​ដ្ឋាន​សម្រាប់​កសាង​សន្តិភាព​យូរ​អង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ អាច​រស់​នៅដោយសេចក្តីសុខ។

ឯកឧត្ត ប៉ែន បូណា បានរម្លឹកទៀតថា នៅមុនបុណ្យចូលឆ្នាំថ្មីមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសតវ៉ា​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​កាន់​កាប់​ដោយ​ខុស​ច្បាប់ និងដោយប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ថៃ​មក​លើ​តំបន់​បេតិក​ភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិតក្នុ​ងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈនិងសកម្មភាពផ្សេងៗនៅតំបន់ទាំងនោះ ក៏បាន​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់អំណាចនិងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាដែរ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏បានប្រកាស​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានថៃជាបន្តបន្ទាប់ដែលថា «កម្ពុជា​ស្នើ​ឱ្យ​បើក​ច្រក​ដឹក​ជញ្ជូន​ទំនិញសង្គ្រោះបន្ទាន់» ដែលជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិត​ក្នុង​ចេត​នា​បង្ក​ការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ៕


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm