ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ

2026/04/20 02:20:19 am        1.8 K

ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ មានបុរសម្នាក់ បាន​ប្រើ​សម្ដី​មិន​សមរម្យ និងរកវាយទៅលើជនបរទេស ជាអ្នកទេសចរណ៍ ត្រូវបាននគរបាលខណ្ឌដូនពេញ បាន​ចុះ​ស្រាវ​ជ្រាវ​បន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរ​ទីតាំង​កើត​ហេតុ​ផង​ដែរ។

ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅ​របង​វត្ត​ឧណ្ណា​លោម មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាម​ការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បាន​ប្រាប់​BTV ​នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា ក្រោយមានបទបញ្ជាពីឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក​អធិការ​បាន​ណែ​នាំ​ទៅនគរបាលផែនជំនាញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅ​ដល់​ទីតាំង​កើត​ហេតុ ​បានធ្វើការសួរនាំនិងស្រាវជ្រាវ បានជួបជាមួយបុរសម្នាក់ អ្នករត់កង់បី កាល​ពី​ថ្ងៃ​កើត​ហេតុ ​បានឃើញហេតុ ក៏បានបញ្ជាក់ជាមួយនគរបាលថា បុរសដែល​ឈ្លោះនិ​ង​រក​វាយ​ទៅលើ​ជ​ន​បរេស ​ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។

លោក សួន គឹមសុង ជាអ្នករត់ម៉ូតូកង់បី បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃកើតហេតុ មាន​សប្បុរស​ជន​មក​ចែកអំណោយ ដល់លោកតាលោកអ៊ុំ ធាក់ស៉ីក្លូ ជននោះ ក៏បាននៅជិតទីនោះដែរ ហើយ​ស្រាប់​តែ​មាន​ជនបរទេស ដើរមក បានប៉ះពាក្យសម្ដីគ្នាដូចក្នុងរូបភាព វីឌីអូ។

លោកអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់បន្ថែមថា យ៉ាងណាកម្លាំងនគរបាល និង​បន្ត​ស្រាវ​ជ្រាវ​រកបុរស នោះ នាំមក សួរនាំ ដើម្បីអនុវត្តបន្តចំពោះមុខ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm