លោក Zelenskyy អំពាវនាវ​ឲ្យ​លោក​ខាង​លិច​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី​

2022/04/06 05:00:48 pm        1.3 K

​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​មាន​ភស្តុតាង​គួរ​ឲ្យ​រន្ធត់ចិត្ត​កាន់​តែ​ច្រើន​នៃ​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​កងកម្លាំង​រុស្ស៊ី​ទើបតែ​បាន​ចាក​ចេញទៅ​ថ្មីៗ​។

​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ រូប​ភាពជា​អ្វី​ដែល​ទំនងជា​ការ​សម្លាប់​ដោយ​ចេតនា​លើ​ជន​ស៊ីវិល ​ប្រព្រឹត្ត​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Bucha និង​ទីប្រជុំជន​ផ្សេងទៀត មុន​ពេល​ពួកគេ​ដក​ចេញពី​តំបន់​ជាយ​រដ្ឋធានី Kyiv បាន​បណ្ដាល​ឲ្យ​មានការ​តវ៉ា​ទូទាំង​ពិភពលោក និង​នាំ​ឲ្យ​បណ្ដា​ប្រទេស​លោក​ខាង​លិច​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​កាន់​តែ​ច្រើន និង​ស្នើ​ឲ្យ​បន្ថែម​ទណ្ឌកម្ម​រួម​ទាំង​បម្រាម​លើ​ការ​នាំចូល​ធ្យូងថ្ម​ពី​រុស្ស៊ី​។

​លោក Zelenskyy និយាយ​ថា បន្ទាប់ពី​ពិភពលោក​បាន​មើល​ឃើញ​រូបភាព​ដ៏​សោកសង្រេង​ក្នុង​ទីក្រុង Bucha ទណ្ឌកម្ម​លើ​រុស្ស៊ី​ត្រូវតែ​ស័ក្ដិសម​នឹង​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ប្រព្រឹត្ត​ដោយ​ក្រុម​អ្នកកាន់កាប់​ក្នុង​តំបន់​ទាំងនោះ​។ ​លោក​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ទោះបីជា​សង្គ្រាម​ចប់​ក៏ដោយ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ត្រឡប់​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ធម្មតា​វិញ​ឡើយ ហើយ​ថា​បណ្ដា​មេដឹកនាំ​លោក​ខាងលិច​ដែល​ព្យាយាម​រារាំង នឹង​ត្រូវទទួល​ការ​ពិន័យ​ខាង​នយោ​បាយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm