ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសាថា អឺរ៉ុប ត្រូវតែមានប្រព័ន្ធការពារផ្ទាល់ខ្លួនប្រឆាំងអាវុធបាលីស្ទីក ហើយអ៊ុយក្រែនកំពុងធ្វើការចរចាជាមួយប្រទេសជាច្រើនរួចហើយលើការដំឡើងរបស់ខ្លួន ។

ការការពារប្រឆាំងមីស៊ីលបាលីស្ទីកគឺជាបញ្ហាប្រឈមដធំបំផុតមួយរបស់អ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ព្រោះថាមានតែមីស៊ីលមួយចំនួនប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ដោយប្រព័ន្ធប៉ាទ្រីយ៉ូតរបស់អាមេរិក មានសមត្ថភាពស្ទាក់ចាប់មីស៊ីលបាលីស្ទីករបស់រុស្ស៊ី។

រុស្ស៊ី ប្រើប្រាស់មីស៊ីលបាលីស្ទីកដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបានបំផ្លាញប្រព័ន្ធផលិតថាមពលកម្ដៅ និងប្រព័ន្ធបញ្ជូនអគ្គិសនី។ ជឿជាក់ចុះ គំនិតរបស់ខ្ញុំគឺថា យើងគួរតែឲ្យអឺរ៉ុបមានប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីលបាលីស្ទីក។
លោកបាននិយាយបន្ថែមថា «យើងចាំបាច់ត្រូវដំឡើងប្រព័ន្ធការពារប្រឆាំងមីស៊ីលបាលីស្ទីករបស់យើងក្នុងរយៈពេលមួយឆ្នាំ»។ លោក Zelenskyy បាននិយាយថា ភារកិច្ចនេះពិបាកខ្លាំង ប៉ុន្តែមានភាពប្រាកដប្រជា ហើយលោកបានពិភាក្សារឿងនេះជាមួយប្រទេសសំខាន់ៗនៅអឺរ៉ុបរួចហើយ ទោះបីជាលោកមិនបានប្រាប់ឈ្មោះប្រទេសទាំងនោះក៏ដោយ។