ខ្សែប្រយុទ្ធ Kwame អាចនឹងក្លាយជាម្ចាស់ជយលាភីស្បែកជើងមាសAFC Challenge League

2026/04/20 06:11:40 pm        243

(អាស៊ី)៖ មកដល់ពេលនេះ កីឡាករសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame អាចនឹងក្លាយជាម្ចាស់​ជយលាភី​ស្បែក​ជើងមាស​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជើង​ឯក​ក្លឹប​លំដាប់​ទី​៣​ទ្វីបអាស៊ី (AFC Challenge League) រដូវកាលនេះ ត្បិតមកដល់ពេល​នេះ​គូ​ប្រជែង​របស់​ខ្លួន ​សុទ្ធតែអស់ឱកាសរកគ្រាប់បាល់ហើយ។

Peprah Kwame ទាត់បញ្ចូលទីពីរគ្រាប់តែឯងក្នុងការប្រកួតដែលព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០ក្នុងជើងទី២។ គ្រាប់​បាល់​ទាំង​ពីរ​នេះ​ធ្វើ​ឱ្យ​គេ​ឡើង​មក​ឈរ​កំពូល​តារាង​ជាមួយគ្រាប់បាល់សរុប៨គ្រាប់ លើកីឡាករ Moses Dyers របស់ភ្នំពេញក្រោន(៧គ្រាប់) និង​លើកកីឡាករ Ousman Gai របស់ Manila Diggers (៦គ្រាប់) ដែលធ្លាក់​ពី​ការ​ប្រកួត​ហើយ​នោះ។​

ឯកីឡាករក្នុងតំបន់អាស៊ីខាងលិចដែលរកគ្រាប់បាល់ច្រើនបំផុតមកដល់ពេលនេះ មានតែម្នាក់ទេ ហើយ​រកបានតែ៣គ្រាប់ប៉ុណ្ណោះ គឺកីឡាកររបស់ក្លឹបលីបង់ Al Ansar Mohamad Hebous ខណៈ​ដែល​តំបន់អាស៊ីខាងលិចនេះលេងតែមួយជើង ហើយ Al Ansar ក៏បានធ្លាក់​ពី​ការ​ប្រកួត​ហើយ​ដែរ​ក្នុង៨ក្រុមចុងក្រោយ។

ដូច្នោះឱកាសក្លាយជាម្ចាស់ស្បែកជើងមាសរបស់ Kwame ពិតជាមានច្រើនមែនទែន។

៨គ្រាប់របស់កីឡាករ Peprah Kwame រួមមាន ២គ្រាប់តែឯង ពេលព្រះខ័នរាជស្វាយរៀង ឈ្នះ SP Falcon ៣ទល់០ ថ្ងៃទី២៦ តុលា ២០២៥វគ្គចែកពូល ១គ្រាប់ ពេលស្មើ Manila Diggers ២ទល់២ (ថ្ងៃទី០១ វិច្ឆិកា ២០២៥) ក្នុងចែកពូល ៣គ្រាប់តែឯង ពេលឈ្នះភ្នំពេញក្រោន ៤​ទល់​១ (ថ្ងៃទី៥ មីនា ២០២៦) វគ្គ១/៤ផ្ដាច់ព្រ័ត្រជើងទី១ និង២ គ្រាប់តែឯង ពេលឈ្នះ Manila Diggers ៣ទល់០ (កាលពីថ្ងៃទី ១៦ មេសា ២០២៦ថ្មីនេះ)ក្នុង វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​២​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm