ប៉ាគីស្ថាន បង្កើនសន្តិសុខនៅមុនកិច្ចចរចាលើកទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចកើតមាន

2026/04/20 06:59:42 pm        159

ប្រទេសប៉ាគីស្ថាន បានរឹតបន្តឹងវិធានការសន្តិសុខនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈត្រៀមរៀបចំបន្តសម្រាប់ការចរចាជុំទីពីរដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធសន្តិសុខបីជាន់ត្រូវបានដាក់ពង្រាយនៅចំណុចច្រកចូលសំខាន់ៗនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។

នគរបាលបានត្រួតពិនិត្យយានយន្ត និងអ្នកថ្មើរជើង ដោយមានការគាំទ្រពីមន្ត្រីល្បាតយោធាដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្ន ខណៈបុគ្គលិកកងទ័ពបានបង្កើតខ្សែការពារសន្តិសុខការរឹតបន្តឹងចរាចរណ៍ ក៏ត្រូវបានបង្កើននៅជុំវិញតំបន់ Red Zone របស់ទីក្រុង ជាទីតាំងនៃការិយាល័យរដ្ឋាភិបាល និងបេសកកម្មការទូត ខណៈផ្លូវមួយចំនួនត្រូវបានបិទឬត្រូវឲ្យបង្វែរទិសដៅបណ្តោះអាសន្ន ។

សណ្ឋាគារ Serena ដែលបានរៀបចំកិច្ចចរចាជុំទីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងអាចនឹងបម្រើជាទីកន្លែងសម្រាប់ការចរចានេះម្តងទៀត ដែលត្រូវឲ្យភ្ញៀវចាកចេញ និងបិទខ្ទប់ កាលពីថ្ងៃអាទិត្យ។

វិធានការតឹងរ៉ឹងក៏ត្រូវបានអនុវត្តនៅជិតសណ្ឋាគារ Marriott ជាកន្លែងដែលគណៈប្រតិភូត្រូវបានគេរំពឹងថានឹងស្នាក់នៅ ដោយភ្ញៀវត្រូវបានគេមើលឃើញថាចាកចេញពីបរិវេណនោះ ខណៈសន្តិសុខត្រូវបានរឹតបន្តឹង។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា គណៈប្រតិភូសហរដ្ឋអាមេរិក បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដរួចហើយ ហើយកំពុងត្រៀមនៅស្ថានទូតអាមេរិក ដើម្បីរៀបចំសម្រាប់កិច្ចចរចា។ ទោះជាយ៉ាងណា អ៊ីរ៉ង់មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយអំពីការចូលរួមរបស់ខ្លួននៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា ការអះអាងអំពីកិច្ចចរចាជុំទីពីរនៅទីក្រុងអ៊ីស្លាម៉ាបាដ គឺមិនពិតនោះទេ ដោយនិយាយថា អ៊ីរ៉ង់នឹងមិនចូលរួមឡើយ។


អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        3
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm