អាជីវករលក់ភេសជ្ជៈ នំចំណី និងម្ហូបអាហាររកចំណូលបានសមរម្យ ក្នុងនគរសង្ក្រាន្តរយៈពេល៦ថ្ងៃនេះ

2026/04/20 07:51:59 pm        165

រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្តក្នុងឆ្នាំនេះ ក្រុមអាជីវករលក់ដូរភេសជ្ជៈ នំចំណី និងម្ហូបអាហារ បានលក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលសមរម្យ ខណៈនៅក្នុងឆ្នាំនេះមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅ រាជធានីភ្នំពេញច្រើន។

 ក្រុមអាជីវករលក់ដូរសេវាម្ហូបអាហារ ភេសជ្ជៈ និងនំចំណីផ្សេងៗ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត តាម បណ្តោយសួនច្បារវឌ្ឍនៈ (អតីតសួនទីលានធិបតេយ្យ) នៅរាជធានីភ្នំពេញ លើកលើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិ- ការណ៍នគរសង្ក្រាន្តក្នុងឆ្នាំនេះ បានរៀបចំទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងមានរៀបចំកម្មវិធីជាច្រើន បានជំរុញឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅដោយភាពអធឹកអធម ដោយបានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិមកចូលរួមកម្សាន្ត និងទស្សនានូវកម្មវិធីផ្សេងៗទៀត ជាក់ ស្តែងគិតមកដល់ថ្ងៃបញ្ចប់នៃព្រឹត្តិកាណ៍នគរសង្ក្រាន្តឆ្នាំនេះ រាជធានីភ្នំពេញបានស្រូបយកភ្ញៀវជាតិ-អន្តរជាតិបានយ៉ាងច្រើនកុះករ។

តាមរយៈនៃព្រឹត្តិការណ៍នេះ គឺជាឱកាសមួយដ៏ល្អសម្រាប់ផលិតករ សិប្បករ និងអាជីវករ មានលទ្ធភាពក្នុងការផ្សព្វផ្សាយ ផលិតផលដល់ភ្ញៀវជាតិ-អន្តរជាតិ បានស្គាល់និងគាំទ្រនូវផលិតផលរបស់ខ្លួន ដើម្បីឈានទៅពង្រីកក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់ ការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារ ក៏ដូចជាការនាំចេញ។ ក្នុងនោះចំពោះអាជីវករដែលលក់ដូរ ភេសជ្ជៈ នំចំណី និងម្ហូបអាហារវិញ ឃើញថា ក្នុងរយៈពេល៦ថ្ងៃនេះ ពួគគាត់បានលក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលបានសមរម្យ សម្រាប់ជីវភាពរស់នៅ ហើយតាមរយៈនៃការលក់ដូរនេះដែរ ក៏ជាការចូលរួមផ្គត់ផ្គង់អាហារចុកដល់ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកម្សាន្តផងដែរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ, ក្រសួងទេសរណ៍ បានបង្ហាញស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស នៅតាម បណ្តារាជធានី-ខេត្ត រយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦) មានចំនួនសរុបជាង ២១ លាននាក់, ទេសចរជាតិ ស្នាក់នៅមានប្រមាណជាង ១,១ លាននាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ១៩ លាននាក់, ទេសចរបរទេសជាង ៧១ ពាន់នាក់។ ចំណែកចំពោះរាជធានីខេត្តដែលទទួលបានទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញជាង ៤,៤ លាននាក់, កំពង់ចាមជាង ៤,១ លាននាក់, ព្រៃវែងជាង ២,៣ លាននាក់, សៀមរាបជិត ១,៨ លាននាក់ និងកំពង់ស្ពឺជាង ១,៧ លាននាក់៕  អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm