ព្រះសង្ឃ និងប្រជាពលរដ្ឋ ថ្វាយព្រះពរព្រះមហាក្សត្រ ឆាប់ជាសះស្បើយពីព្រះរោគ

2026/04/20 10:05:15 pm        272

ព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់ជាសះស្បើយពីព្រះរោគ និង​មាន​ព្រះរា​ជ​សុខ​ភាព​ល្អបរិបូរ យាងមក គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់របស់ជាតិ និងប្រជានុរាស្រ្ដខ្មែរ។

ព្រះគ្រូ ប៊ិន អ៊ីម ចៅអធិការវត្តប្រជុំវង្ស និង ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ បាន​សម្ដែង​នូវ​ព្រះទ័យ ​និងក្ដីព្រួយបារម្ភ បន្ទាប់ពីទទួលព័ត៌មាន ថា ព្រះមហាក្សត្រ ទ្រង់ប្រឈួន ដែ​ល​ព្រះ​រោគ​នោះ​តម្រូវ​​ឲ្យ​ព្រះអង្គ ទទួលការព្យាបាលដោយវះកាត់ តាមវេជ្ជបញ្ជានៅក្នុងមន្ទីរពេទ្យ នារដ្ឋ​ធានី​ប៉េកាំង ​នៃសាធារណៈរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈ ដើម្បី​ពិនិត្យ​តាម​ដាន ​និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។

ព្រះសង្ឃ និង ប្រជាពលរដ្ឋ បានបូងសួង ថ្វាយព្រះពរ ព្រះមហាក្សត្រ សូមព្រះករុណា ទ្រង់​ប្រកប​ដោយ ព្រះសុខភាពល្អ បរិបូរណ៍ ព្រះកាយពលំ មាំមួន និងឆាប់ជាសះស្បើយ ពី​ព្រោះ​រោគ​ទាំង​ឡាយ ​ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ ដល់ជាតិ និងប្រជានុរាស្រ្ដខ្មែរជានិរន្ដរ៍តរៀងទៅ។

សូមជម្រាបជូនថា ព្រះរោគ ព្រះករុណា ព្រះមហាក្សត្រ បានធ្វើការវះកាត់ ដោយជោគជ័យហើយ នៅ​ព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមការ បញ្ជាក់របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​អញ្ជើញ​ដង្ហែ​ព្រះ​មហា​ក្សត្រ​យាង​ចូល​បន្ទប់វះកាត់ដោយផ្ទាល់ នៅប្រទេសចិន៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm