មូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុង ទទួលបានភ្ញៀវជាតិ-អន្តរជាតិពេញៗ នៅថ្ងៃបុណ្យចូលឆ្នាំ

2026/04/20 10:33:38 pm        278

ក្នុងអំឡុងពេលរយៈពេលពេញ១សប្តាហ៍ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦ គ្រប់​មូល​ដ្ឋាន​អាជីវកម្មទេសចរណ៍នៅលើកោះរ៉ុងទាំងអស់ គឺមានភាព​មមា​ញឹក​ខ្លាំង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ចូលទៅទទួលសេវាកម្មពេញៗ ។

មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានម្ចាស់ជាជនជាតិបរទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែ​មេសានេះថា នៅក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែល​មាន​ពេល​សរុប​ចំនួន​៦​ថ្ងៃមកនេះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុះករនាំគ្នា អញ្ជើញមក​ដើរ​កម្សាន្ត​កោះ​រ៉ុង ហើយជាការកត់សំគាល់ គឺមានភ្ញៀវទេសចរជាតិ​ជា​ច្រើន​អញ្ជើញ​ចូល​មក​ទទួល​សេវា​កម្ម​បន្ទប់​ស្នាក់នៅតាមឆ្នេរលំដាប់ផ្កាយ ដែលធ្វើគេមានពេញខ្លាំង​ចំពោះ​កំណើន​ភ្ញៀវទេសចរ​ជាតិ​ជួយទ្រទ្រង់អាជីវកម្មទេសចរណ៍ នៅក្នុងអំឡុងរដូវទេសចរណ៍​បៃតង​ឈាន​ចូល​មក​ដល់​។

ទេសចរជាតិអន្តរជាតិថ្លែងថា ការដើរកម្សាន្តទេសចរណ៍មកលើកោះរ៉ុងនេះ គឺមាន​ភាព​អច្ឆរិ​យៈ​ខ្លាំង ​គេបានដើរកម្សាន្តតាមឆ្នេរមានខ្សាច់សស្អាត មានកន្លែងដើរកម្សាន្តច្រើន តម្លៃសេវា​កម្ម​ស្នាក់​នៅ ​ម្ហូបអាហារ ជួលទូកស្ទូចត្រី ជិះម៉ូតូដើរកម្សាន្ត មិនមានការឡើងថ្លៃ ចំពោះភ្ញៀវ​ដែល​បាន​ធ្វើ​ការ​កក់​ទុកមុន។

តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃ ណី​ខ្មែរ បីថ្ងៃ ខេត្តព្រះសីហនុ ទទួលបានទេសចរជាតិ អន្តរជាតិ ដើរកម្សា​ន្ត​ប្រមាណ​ជិត​៤១​ម៉ឺន​នាក់​ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានប្រមាណជិត១ម៉ឺននាក់។ ដោយឡែក សម្រាប់កោះរ៉ុង កោះ​រ៉ុងសន្លឹមវិញ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ រហូត​ដល់​ថ្ងៃ​ទី​១៦ ​ខែមេសា ឆ្នាំ២០២៦ ទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ដើរកម្សាន្តប្រមាណជិត៧០០០នាក់ ដែល​ធ្វើ​ឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ប្រមាណ​ជាង​២០០​ទីតាំង រួមមាន៖ អាជីវកម្មសណ្ឋាគារ បឹងហ្គាឡូ ផ្ទះសំណាក់ មានប្រមាណជិត១៤០០បន្ទប់ និង​មាន​មូល​ដ្ឋានអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានជាដើម មានភាពមមាញឹក ជាមួយ​នឹង​ការ​មាន​ភ្ញៀវ​ចូល​ទទួលសេវាកម្មពេញៗ៕ អត្ថបទ ឈ្មោះ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm