យោធាអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បានព្រមានប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ កុំឲ្យផ្លាស់ទីទៅភាគខាងត្បូងនៃខ្សែបន្ទាត់ជាក់លាក់នៃភូមិមួយចំនួន ឬចូលទៅជិតតំបន់ជិតទន្លេ Litani ដោយនិយាយថា កងកម្លាំងរបស់ខ្លួន នៅតែដាក់ពង្រាយនៅក្នុងតំបន់នោះ អំឡុងពេលបទឈប់បាញ់ ដោយសារតែអ្វីដែលខ្លួនពិពណ៌នាថា ជាការបន្តសកម្មភាពរបស់ក្រុមហេសបូឡា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធាលោក Avichay Adraee ក៏បានជំរុញឲ្យជនស៊ីវិលកុំឲ្យ វិលត្រឡប់ទៅភូមិនានានៅតាមព្រំដែន រហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពីហានិភ័យសន្តិសុខ៕
