របាយការណ៍៖ អ៊ីរ៉ង់វាយប្រហារនាវាអាមេរិក ដើម្បីសងសឹក ចំពោះការរឹបអូសនាវាដឹកទំនិញ

2026/04/20 11:07:15 pm        207

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦) កងកម្លាំងអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូន លើនាវាអាមេរិកជាច្រើនគ្រឿង ដើម្បីសងសឹក ចំពោះកងកម្លាំងអាមេរិក ដែលបានបាញ់ប្រហារ និងស្ទាក់ចាប់នាវាអ៊ីរ៉ង់មួយគ្រឿង។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា បន្ទាប់ពីកងកម្លាំងអាមេរិក បានឡើងលើនាវាកុងតឺន័រ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ យានដ្រូនរបស់អ៊ីរ៉ង់ត្រូវបានទៅលើនាវាអាមេរិក តែមិនបានបញ្ជាក់ថា តើគោលដៅទាំងនោះជាយោធា ឬពាណិជ្ជកម្មឡើយ។

អ៊ីរ៉ង់បានបញ្ជាក់មុននេះថា កងកម្លាំងអាមេរិកបានរឹបអូសនាវាអ៊ីរ៉ង់ ហើយបានព្រមានថា ខ្លួននឹងសងសឹក «ឆាប់ៗនេះ» បន្ទាប់ពីមានចំណាត់នេះ ជាអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់រយៈពេល ២សប្តាហ៍។ កិច្ចព្រមព្រៀងនេះដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន ភាគច្រើនត្រូវបានគោរព ចាប់តាំងពីវាត្រូវបានប្រកាស កាលពីថ្ងៃទី៧ ខែមេសា។

ទីភ្នាក់ងារសារព័ត៌មាន Fars ដែលក៏ជាពាក់កណ្តាលផ្លូវការផងដែរនោះ បានរាយការណ៍ថា ទីស្នាក់ការកណ្តាល Khatam al-Anbiya បានឲ្យដឹងថា កងកម្លាំងអាមេរិកបានកំណត់គោលដៅលើនាវានោះ បិទប្រព័ន្ធការធ្វើនាវាចរណ៍ ហើយបានឡើងលើវា បន្ទាប់ពីមាននូវអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភលើបទឈប់បាញ់។

ហេតុការណ៍នេះត្រូវបានប្រកាសជាលើកដំបូងដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលថ្ងៃអាទិត្យ ហើយក្រោយមកត្រូវបានបញ្ជាក់ដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលបានប្រាប់ថា នាវា USS Spruance បានស្ទាក់ចាប់នាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ ដែលបានព្យាយាមបំពានការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រអូម៉ង់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm