កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ឆ្នាំ​២០២១ ​នឹង​សម្រេច​ជាង​៣,៥​ភាគរយ​ទោះ​ប្រឈម​ នឹង​វិបត្តិ​កូ​វីដ​-១៩

2021/04/27 09:59:58 am        43



ភ្នំពេញ ៖ ​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល អះអាង​ជាថ្មី កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ឆ្នាំ​២០២១ ​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់​៣,៥​ភាគរយ ​ទោះបីជា​ព្រឹត្តិការណ៍​២០​កុម្ភៈ​ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​កំពុង​តែបន្ត​នៅ​កម្ពុជា​។ កំណើន​នេះ ​គឺ ផ្អែក​តាម​និន្នាការ​រួម ​ខណៈដែល​ពិភពលោក​បាន​រក​ឃើញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​មួយ​ចំនួន ​កំពុង​អនុវត្ត អំពី​ការ​ចាក់​វ៉ា​ក់សាំង​បង្ការ​ ជាពិសេស​ប្រទេស​នៅ​បែក​អឺរ៉ុប ។


ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​លើក ឡើង​ នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​, បង្ការ និ​ង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកណ្តាល ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ថា ​រាជរដ្ឋាភិបាល​រំពឹងថា ​នៅក្នុង​ឆ្នាំ​២០២១ នេះ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​នឹង​ងើប ​ឡើងវិញ ខណៈ​នៅ​ឆ្នាំ ២០២០ ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​រង្វង់​ -៣,១% ។


ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល​រំពឹងថា ​នឹង​ងើប​ឡើងវិញ​នោះ ​ដោយ​អាស្រ័យ​ផ្អែក​តាម​និន្នាការ​រួម ខណៈដែល​ពិភពលោក ​បាន​រកឃើញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ក្នុងនោះ​ប្រទេស មួយ​ចំនួន​កំពុង​អនុវត្ត អំពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ ជាពិសេស​ប្រទេស​អង់គ្លេស​, សហរដ្ឋអាមេរិក ​និង​ប្រទេស​នៅ​បែក អឺរ៉ុប​មួយ​ចំនួនទៀត​, បន្ទាប់ពី​ការអនុវត្ត​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ យើង​សង្កេតឃើញថា អត្រា​ឆ្លង និង​អត្រា​នៃ​ការស្លាប់​ បាន​ធ្លាក់ចុះ​ជា​បណ្តើរៗ​ ដែល​ជា​សញ្ញាណ​ល្អ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ច​ក្នុងស្រុក ។


ស្រដៀង​គ្នា​នេះដែរ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​លើកឡើង​ផងដែរ​ថា ចំពោះ ការ​ទទួលបាន​វ៉ាក់សាំង បង្ការ​នៅពេលនេះ​ ជា​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​សុខុមាលភាព និង​សុវត្ថិភាព របស់​ប្រជាជន​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការវិល​ទៅរក​ប្រក្រតីភាព​នៃ​ សេដ្ឋកិច្ច​ឆាប់ៗ​ខាងមុខ​។

សូមបញ្ជាក់ថា ​៖ តាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបាន​រំពឹងថា អាច​នឹង​ងើប​ ឡើងវិញ​ ​ក្នុង​អត្រាកំណើន ​៣,៥% ដោយសារ​ការ​រំពឹងទុក​ការ​ងើប​ឡើងវិញ​យឺត នៃ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​ការ ​កើនឡើង​ក្នុង​កម្រិត​ទាប​នៃ​តម្រូវការ​ខាងក្រៅ ​និង​ទំនុក​ចិត្ត​ទីផ្សារ​ក្នុងស្រុក​៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm