ប្រមុខយោធាប៉ាគីស្ថាន ដឹកនាំកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ជាសកម្មភាពការទូតដ៏មមាញឹក និងតានតឹង

2026/04/20 11:12:03 pm        220

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការទូតដ៏លឿនរហ័ស និងតានតឹង អ្នកនយោបាយយោធា និងអ្នកនយោបាយស៊ីវិលរបស់ប្រទេសប៉ាគីស្ថាន បានបែងចែកការទទួលខុសត្រូវដោយជោគជ័យ ជុំវិញបញ្ហាមជ្ឈិមបូព៌ា ដើម្បីជំរុញឲ្យមានកិច្ចចរចាសន្តិភាពជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ នាសប្តាហ៍នេះ។

ប្រមុខយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ គឺលោកសេនាប្រមុខ Asim Munir បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៥ ខែមេសា សម្រាប់អ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ជាកន្លែងដែលមេដឹកនាំអ៊ីរ៉ង់ បានលើកឡើងថា លោកបាននាំមកជូននូវសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចាសន្តិភាពជុំទី២។

ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រី លោក Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានធ្វើដំណើរទស្សនកិច្ចការទូតដ៏ប្រញាប់ប្រញាល់ទៅកាន់សម្ព័ន្ធមិត្តក្នុងតំបន់ គឺអារ៉ាប៊ីសាអ៊ូឌីត កាតា និងទួរគី។ ដំណើរទស្សនកិច្ចទាំង២ នេះ បង្ហាញពីការសម្របសម្រួលដែលកំពុងដំណើរការ ជាអ្វីដែលត្រូវបានគេពិពណ៌នាជាញឹកញាប់ថា ជា «របបកូនកាត់» នៅក្នុងប្រទេសប៉ាគីស្ថាន និងតួនាទីដ៏សំខាន់របស់លោកសេនាប្រមុខ Munir នៅក្នុងដំណើរការចរចានេះ។

លោក Sheharyar Khan នាយកប្រតិបត្តិនៃវេទិកាសន្ទនាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា៖ «កិច្ចប្រឹងប្រែងរួមគ្នា ដែលកំពុងកើតឡើងនាពេលនេះ កំពុងផ្តល់លទ្ធផល ហើយដើម្បីជំរុញសន្ទុះនេះទៅមុខ កិច្ចប្រឹងប្រែងរួមគ្នាទាំងអស់នេះនឹងត្រូវការចាំបាច់»។

គួរបញ្ជាក់ថា បើទោះបីជាការចរចាសន្តិភាពជុំទី១ កាលពីថ្ងៃទី១១ ខែមេសា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីក៏ដោយ ក៏វាបាននាំឲ្យមានការចរចាផ្ទាល់កម្រិតខ្ពស់បំផុត រវាងភាគីទាំង២ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយបណ្តាញទំនាក់ទំនងនៅតែបើកចំហ តាមរយៈប្រទេសប៉ាគីស្ថាន។ ដោយបន្តពីសន្ទុះនោះ មេដឹកនាំប៉ាគីស្ថានបានជំរុញឲ្យមានកិច្ចចរចាជុំទី២ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយសន្តិសុខ ត្រូវបានរឹតបន្តឹងនៅទូទាំងរដ្ឋធានី កាលពីថ្ងៃទី១៩ ខែមេសា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm