អាណិកជនខ្មែរ និងទេសចរអន្តរជាតិចាប់ផ្តើមចាកចេញពីកម្ពុជាក្រោយចប់ចូលឆ្នាំខ្មែរ

2026/04/20 11:12:35 pm        275

អាណិកជនខ្មែរ និងភ្ញៀវទេសចរអន្តរជាតិនានា បាននាំ​គ្នា​អញ្ជើញ​ដំណើរ​ទៅ​ប្រទេស​គេ​វិញ​ជា​បណ្តើរ​ៗ ក្រោយពីបានអញ្ជើញមកដើរកម្សាន្តសប្បាយទស្សនាកម្ពុជា នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីខ្មែរ ដែលទើបនឹងចប់នៅក្នុងសប្តាហ៍មុននេះ។

ភ្ញៀវទេសចរអន្តរជាតិ និងអាណិកជនខ្មែរនៅប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែ​មេសា​ថា ការដើរកម្សាន្តមកកម្ពុជា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ​នៅ​ក្នុង​សប្តាហ៍​មុន​នេះ ​សំគាល់ឃើញថា គ្រប់គោលដៅទេសចរណ៍នានា និង​នៅ​តាម​ជន​បទ​ស្រុក​ស្រែដា​ច់​ស្រយ៉ាល​នានា គឺសុទ្ធតែមានតុបតែង ធ្វើបុណ្យទានអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និង​មាន​ការ​បង្កើត​កម្មវិធីសាសនា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រីយ៍ជាច្រើន មានភាព​សប្បាយ​រីក​រាយ​ខ្លាំង ​ហើយបទពិសោធន៍ការដើរកម្សាន្តនេះ ធ្វើឲ្យគេទទួលបានអនុស្សាវរីយ៍ ចង់​ចាំ​មិន​អាច​បំភ្លេច​បាន​ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខ្មែរក្រោយៗទៀត គឺគេមក​ទស្សនា​កម្ពុជា​ម្តង​ទៀត​។

យ៉ាងណាតាមការឲ្យដឹងពីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងអំឡុងខែមេសា ដែល​មាន​ការ​រៀ​​បចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺ​មាន​អ្នក​ដំណើរ​អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញចូលអាកាសយានអន្តរជាតិតេជោ TIA ប្រមាណ​៨៥​០០០​នាក់ ​ដែលមាន១៥១សញ្ជាតិ ភាគច្រើនជាអាណិកជនខ្មែរកាន់លិខិតឆ្លងដែនបរទេស មក​ពី​អាម៉េរិក អូស្ត្រាលី បារាំង អង់គ្លេស ចិន និងតៃវ៉ាន់ ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        102
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm