ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករ និង​អ្នក​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បានចូលរួម និងសហការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ នគរ​សង្ក្រាន្ត​

2026/04/20 11:28:05 pm        256

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បាន​ផ្ញើ​សារ​ថ្លែង​អំណរគុណប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករ និងអ្នក​ប្រកប​របរ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ចូល​រួម និងសហការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត។

ឯកឧត្តមបានថ្លែងថា «ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និង ជនភៀសសឹក គ្រប់វេលា»! ជូន​ចំពោះ​បង​ប្អូនវិស័យឯកជនគ្រប់ប្រភេទ និងបងប្អូនអាជីវករទាំងអស់ ខ្ញុំសូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនអាជីវករ និងអ្នក​ប្រកបរបរ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងនៅតំបន់ទួលទំពូង ផ្លូវ១៥៥ វិថីថ្មើរជើងចតុមុខ តំបន់​ផ្លូវ​បាសាក់ ​តំបន់វត្តភ្នំ ភូមិវប្បធម៌ ព្រមទាំងដៃគូទាំងអស់ ដែលបានចូលរួម និងសហការយ៉ាងសកម្ម ក្នុង​ការ​រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត និង​កម្ម​វិធី​អបអរ​សាទ​រ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមបានបន្តថា ស្មារតីរួបរួមរបស់យើងទាំងអស់គ្នា បានរួម​ចំណែក​បង្កើត​បរិយាកាស​ជួប​ជុំ​ដ៏​ស្រស់​ស្រាយ និងពោរពេញដោយ សេចក្តីសប្បាយរីករាយ សម្រាប់ការស្វាគមន៍​បង​ប្អូន​ប្រជា​ពលរដ្ឋ ​និងភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចសហការ និងខិតខំប្រឹងប្រែងទាំងនេះ មិន​ត្រឹម​តែ​ជួយជំ​រុញ​ចរន្តសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពីកម្លាំងនៃសាមគ្គីភាព បដិ​សណ្ឋារកិច្ចទន់ភ្លន់ និងអារម្មណ៍នៃការជួបជុំដ៏ស្រស់បំព្រងរបស់ក្រុមគ្រួសារខ្មែរ។ សូម​អរគុណ​សម្រាប់ការចូលរួមចំណែកដើម្បីកម្ពុជាជាមួយគ្នា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm