ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមការងារទាំងអស់ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ

2026/04/20 11:38:53 pm        219

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់ក្រុមការងារទាំងអស់ លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ និងបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រាន្ត និងរូបឯកឧត្តមផ្ទាល់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស.២៥៦៩-២៥៧០ គ.ស. ២០២៦ រួមទាំងក្រុមការងារប្រតិបត្តិ ក្រុមការងារទ្រទ្រង់កម្មវិធី (រដ្ឋបាល, ហិរញ្ញវត្ថុ និងឧបត្ថម្ភគាំទ្រ, សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, ពិធីការ, ខ្លឹមសារ និងប្រតិកម្មរហ័ស, ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, រូបភាព វីដេអូឯកសារ និងផ្សាយផ្ទាល់, សម្រួបសម្រួលសិល្បករសម័យ, ផ្គត់ផ្គង់ទឹក អនាម័យសាធារណៈ និងបរិស្ថាន, សម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ) និងក្រុមការងាររៀបចំកម្មវិធី (ពិធីសាសនា, ក្បួនដង្ហែ “នគរសង្ក្រាន្ត”, សិល្បៈទស្សនីយភាពចម្រុះ, ភូមិវប្បធម៌, សួនមុនីហទ័យ និងពិព័រណ៌នគរសង្ក្រាន្ត, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, ល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត, យុទ្ធគុនចម្រុះខ្មែរបុរាណ, ប្រកួតអុកចត្រង្គ) ព្រមទាំងយុវជនស្ម័គ្រចិត្តទាំងអស់។ 

ឯកឧត្តមបានថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ និងបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មរបស់លោកគ្រូ អ្នកគ្រូ បងៗ និងប្អូនៗទាំងអស់។ មិនថាស្ថិតនៅក្នុងផ្នែក ឬក្រុមណាមួយឡើយ អ្នកទាំងអស់គ្នាបានសហការយ៉ាងរឹងមាំ រួបរួមជាធ្លុងមួយ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នគរសង្ក្រាន្ត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតបរិយាកាសជួបជុំដ៏កក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរទាំងអស់ ព្រមទាំងបញ្ជាក់ពីមនោសញ្ចេតនាជ្រាលជ្រៅ និងសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរ។ ទាំងនេះមិនត្រឹមតែរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្កើងមរតកវប្បធម៌ដូនតា អត្តសញ្ញាណជាតិ កាន់តែរុងរឿង និងជំរុញយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ” ជាមួយនឹងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលមិនអាចបំភ្លេចបាន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm