លោក Carlo Ancelotti ទំនងជា​អវត្តមាន​ពេល Real Madrid ជួប Chelsea យប់​នេះ​

2022/04/06 06:50:36 pm        188

​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតអ៊ីតាលី Carlo Ancelotti អាច​នឹង​អវត្តមាន​ពី​ការប្រកួត​​ពេល Real Madrid ទៅផ្ទះ Chelsea រាត្រី​នេះ​ដោយសារ​ឆ្លង​កូ​វីដ​-១៩​។ ​​ការប្រកួត​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League រាត្រី​នេះ​នឹង​ជា​ការ​វិល​ត្រលប់​មកវិញ​របស់​លោក Carlo Ancelotti មកកាន់​ទឹកដី Stamford Bridge ដែល​លោក​ធ្លាប់​ដឹកនាំ​ចន្លោះ​ឆ្នាំ២០០៩-២០១១​។

​​បុរស​វ័យ ៦២ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​សប្តាហ៍​មុន តែ​លោក​មិន​បាន​រួម​ដំណើរ​ជាមួយ​ក្រុម​កាន់​ទីក្រុង​ឡុង​ដ៍​ឡើយ​។ ​​លទ្ធភាព​ដែល​លោក Ancelotti អាច​មាន​មុខ​នោះ លុះត្រាតែ​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​ឡើងវិញ​មុន​ធ្វើដំណើរ​មកកាន់​ការប្រកួត​។​ ​​លោក Ancelotti ក៏​អវត្តមាន​ពី​ការប្រកួត​ដែល Real Madrid យកឈ្នះ​នៅ​ទឹកដី Celta Vigo កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ផងដែរ​។​ ​​Real Madrid កំពុង​គ្រប់គ្រង​តារាង​នៃ​ក្របខណ្ឌ​កំពូល La Liga ដោយ​ដាច់​ក្រុម​លេខ ២ Barcelona ដល់​ទៅ ១២ពិន្ទុ​។

​​ចំណែក​តោ​ខៀវ Chelsea មុន​មកដល់​ការប្រកួត​រាត្រី​នេះបាន​រង​បរាជ័យ​មិនគួរ​ឱ្យ​ជឿ​ក្នុង​ទឹកដី​ខ្លួនឯង ៤-១ ក្រោម​ថ្វី​ជើង Brentford​។​ ​​អ្នកចាត់ការ Chelsea លោក Thomas Tuchel បាន​និយាយថា គ្មាន​ចម្ងល់​ទេ បរាជ័យ​កាលពី​ថ្ងៃ​សៅរ៍​គឺជា​រឿង​កន្លងផុត តែ​ចំពោះមុខ​គេ Real Madrid គឺជា​រឿង​ផ្សេង​។ ​​រំលឹកថា Chelsea ក្រោម​ការដឹកនាំ​របស់​លោក Tuchel បាន​យកឈ្នះ Real Madrid កាលពី​រដូវ​កាល​មុន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុន​ឡើងមក​យកឈ្នះ Manchester City លើក​ពាន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm