អ៊ីស្រាអែលគ្រប់គ្រងនៅភាគខាងត្បូងលីបង់ ខណៈអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការចរចានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

2026/04/21 06:22:31 pm        52

អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ២០មេសាសប្ដាហ៍នេះ បានប្រាប់ប្រជាជននៅភាគខាងត្បូងលីបង់នៅឱ្យឆ្ងាយពីខ្សែក្រវាត់ដែនដីនៅតាមព្រំដែន និងកុំចូលទៅជិតតំបន់ទន្លេ Litani ដែលបានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើភាគខាងត្បូងលីបង់ ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡាក៏ដោយ។  

បទឈប់បាញ់រយៈពេល១០ថ្ងៃ សម្របសម្រួលដោយសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍១៦មេសាសប្ដាហ៍មុន ដោយភាគច្រើនបានបញ្ឈប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានវិវត្តន៍ចេញពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

យ៉ាងណាបទឈប់បាញ់នេះនៅតែផុយស្រួយ ដោយកងទ័ពអ៊ីស្រាអែលកាន់កាប់ទឹកដីជ្រៅនៅភាគខាងត្បូងក្នុងប្រទេសលីបង់ ដោយមានគោលបំណងបង្កើតតំបន់ទ្រនាប់មួយដើម្បីការពារអ៊ីស្រាអែលភាគខាងជើងពីការវាយប្រហាររបស់ក្រុមហេសបូឡា ខណៈក្រុមនេះនិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែល។

ប្រធានសភាលីបង់ លោក Nabih Berri បានប្រាប់កាសែត Asharq Al-Awsat របស់អារ៉ាប់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងខិតខំពង្រីកបទឈប់បាញ់ដែលបានព្រមព្រៀងដោយរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់។

បន្ទាប់ពីមានការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មានរវាងអ៊ីស្រាអែល និងលីបង់កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាកម្រិតឯកអគ្គរដ្ឋទូតជុំទីពីររវាងលីបង់ និងអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ ២៣មេសាសប្ដាហ៍នេះ។ ក្រុមហេសបូឡាប្រឆាំងយ៉ាងខ្លាំងចំពោះទំនាក់ទំនងទាំងនេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm