អ្នកជំនាញសត្វព្រៃ៖ ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុត

2026/04/21 06:29:16 pm        208

អ្នកជំនាញការពារសត្វព្រៃបានលើកឡើងថា ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និង​មាន​សុវត្ថិភាព​បំផុត​នៅ​ទូទាំងប្រទេស ខណៈដែលអាជ្ញាធរជាតិអប្សរាការពារយ៉ាងរឹងមាំ ក្រៅ​ពី​ប្រាសាទ​បុរាណ។

លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ បានលើកឡើងថា នេះជាភាព​ជោគជ័យ​ដ៏​ធំធេង​មួយ​ដែល​ត្រូវ ​គឺចាប់តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជា​ពិសេស​សត្វ​ទោច​ម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបាន​សង្កត់​ធ្ងន់​ថា​ "ព្រៃអង្គរគឺជាកន្លែងលេខមួយ នៃការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់​មិន​ចាញ់​ការ​ថែ​រក្សា​ប្រាសាទ​បុរាណឡើយ ដែលក្នុងនោះមាន៩៥​ភាគ​រយ​ជា​សត្វល្អិត។ អ្នក​ជំនាញ​ការ​ពារ​សត្វ​ព្រៃ​ជា​ជន​បរទេសបានបន្ដថា ការពារសត្វព្រៃបានរឹងមាំ បានធ្វើឱ្យទាក់​ទាញ​អ្នក​ទេសចរ។ ជា​មួយ​គ្នា​នេះ​ លោក Stephane De Greef អ្នកជំនាញខាងសត្វល្អិតតូចៗមួយរូបទៀត ដែល​ជា​ជន​បរទេស ​បានលើកឡើងដែរថាសត្វល្អិតតូចៗមានសារៈសំខាន់បំផុត ដែលវាបាន​ជួយ​ជា​ចំណី​សត្វ​ផ្សេង​ៗ​ទៀត ហើយបើសិនមិនមានសត្វល្អិតក៏មិនមានព្រៃឈើដែរ។ចំពោះពិភពលោក បើ​គ្មាន​សត្វ​ល្អិត ​ជីវិតនៅលើលោកក៏មិនអាចបន្តបានដែរ។ សត្វល្អិតជាអ្នកជួយលម្អងផ្កា និង​ជា​ចំណី​អា​ហារក្នុងខ្សែចង្វាក់អាហារធម្មជាតិ។ លោកលើកទឹកចិត្តឱ្យយើងគ្រប់គ្នាឈប់ភ័យខ្លាច ឬ​សម្លាប់សត្វល្អិត តែត្រូវរៀនរស់នៅជាមួយពួកវា និងការពារពួកវាដើម្បីភាពគង់វង្សនៃធម្មជាតិ។

របាយការណ៍ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាន​បញ្ជាក់​ថា វត្តមាន សត្វព្រៃសំខាន់ៗ ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិអង្គរ រួមមាន សត្វ​ទោ​ច​មង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ សំពោចក្រអូប និងសត្វស្លាបស្អាតៗដូចជា ក្ងោក កេង​កង​តូច​ កេងកងធំ និងសត្វភូវាំង និងសត្វល្អិតតូចៗ។ លើសពីនេះ ក៏មានអាថកំបាំង​នៃ​ពិភព​សត្វ​ល្អិត ​ដែលមាន រូបភាពប្លែកៗនៃស្រមោច កណ្ដៀរ ចង្រិត កណ្ដូប មេអំបៅ និងពីងពាង ដែល​ជា​អ្នក​ថែ​រក្សា​តុល្យភាពបរិស្ថាននៅក្នុងតំបន់អង្គរ ខណៈដែលរមណីយដ្ឋានអង្គរ មិនមែន​មាន​តែ​ប្រាសាទ​ទេ តែមានទាំងធម្មជាតិ និងជីវិតសត្វព្រៃ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm