ជប៉ុន បើកចំហការនាំចេញសព្វាវុធក្នុងការផ្លាស់ប្តូរគោលនយោបាយប្រវត្តិសាស្ត្រ

2026/04/21 06:42:55 pm        109

នៅថ្ងៃអង្គារ ទី២១ ខែមេសា នេះ ប្រទេសជប៉ុន បានបង្ហាញពីការផ្លាស់ប្តូរច្បាប់នាំចេញផ្នែកការពារជាតិ ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ដោយលុបចោលការរឹតត្បិតលើការលក់សពព្វាវុធទៅក្រៅប្រទេស និងបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងសព្វាវុធផ្សេងៗទៀត។

ចំណាត់ការនេះមានគោលបំណងពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន ដែលបង្ហាញពីជំហានមួយផ្សេងទៀតចេញពីការរឹតត្បិតសន្តិភាពនិយម ដែលបានបង្កើតគោលនយោបាយសន្តិសុខក្រោយសង្គ្រាមរបស់ខ្លួន។

សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ក៏កំពុងធ្វើឱ្យការផលិតអាវុធរបស់សហរដ្ឋអាមេរិកមានភាពតានតឹង ដោយពង្រីកឱកាសសម្រាប់ប្រទេសជប៉ុន។ នៅពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប និងអាស៊ី កំពុងសម្លឹងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់ ខណៈការប្តេជ្ញាចិត្តសន្តិសុខយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន មើលទៅហាក់ដូចជាមិនប្រាកដប្រជា ក្រោមរបបប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ប្រភពព័ត៌មានចំនួន២ និយាយថា មន្ត្រី និងអ្នកការទូតជប៉ុន បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសនានា មានចាប់ពីប្រទេសប៉ូឡូញ រហូតដល់ប្រទេសហ្វីលីពីន កំពុងស្វែងរកឱកាសផ្គត់ផ្គង់ ខណៈពួកគេធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួន។

ការផ្លាស់ប្តូរ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានដកចេញនូវប្រភេទនាំចេញចំនួនប្រាំ ដែលបានកំណត់ការនាំចេញផ្នែកយោធាភាគច្រើនចំពោះការជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការតាមដាន និងឧបករណ៍បោសសម្អាតមីន។ ផ្ទុយទៅវិញ រដ្ឋមន្ត្រី និងមន្ត្រី នឹងវាយតម្លៃពីគុណប្រយោជន៍នៃការលក់សព្វាវុធដែលបានស្នើឡើងនីមួយៗ។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm