ក្រសួងបរិស្ថានកំពុងពិនិត្យសំណាកទឹករកមូលហេតុត្រីងាប់នៅព្រែកត្រែង ក្នុងខេត្តបាត់ដំបង

2026/04/21 08:49:42 pm        201

បន្ទាប់ពីទទួលបានព័ត៌មានថា ត្រីពុលងាប់នៅក្នុងព្រែកត្រែងក្នុងខេត្តបាត់ដំបង មន្រ្តី​ជំនាញ​នៃ​ក្រសួង​បរិស្ថានបានចុះពិនិត្យ ស្រាវជ្រាវ និងយកសំណាកទឹកមកពិនិត្យនៅក្រសួងបរិស្ថាន ដើម្បី​រក​មូល​ហេតុបណ្តាលឱ្យត្រីងាប់នៅក្នុងព្រែកនេះ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២១ខែមេសានេះ បាន​ប្រាប់ BTV មន្រ្តី​ជំនាញ​ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បាន​សហការ​ជា​មួយ ​អាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បី​ទប់​ស្កាត់​ការ​បំពុល​ទឹក​ព្រែក​ត្រែង ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់នៅព្រែកត្រែង។ ក្រុម​ការ​ងារ​ជំនាញ​បានចុះពិនិត្យដល់ទីតាំងពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ រកប្រភពបញ្ចេញសំណល់រាវ កន្លែង​សង្ស័យ ​ដែលអាចធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ក្នុងព្រែកត្រែងនេះ។

បន្ទាប់​មកនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ និង​បាន​រក​ឃើញ​សំណាក​ត្រីងាប់មួយចំនួន។ យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែង​មាន​ត្រី​ងាប់ ​និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចម្ងាយ 600 ម៉ែត្រ ផ្នែក​ខាង​ក្រោម​រោង​ចក្រ​កែ​ច្នៃ​ស្វាយ​ចំនួនពីរ។

ឯកឧត្តមបន្តទៀតថា ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញ​មាន​ករណី​សង្ស័យ​ពី​ការ​លេច​ធ្លាយ ​ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូត្រែងនៅឡើយទេ ដោយសារក្រុមហ៊ុនទាំង២ បាន​រៀប​ចំ​ឱ្យមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស និងនៅ​តំបន់​រោង​ចក្រ​ទឹក​ដែល​បាន​បញ្ចេញ​មកក្រៅមានពណ៌ថ្លា និងក៏មិនមានក្លិនស្អុយដែរ។ ទន្ទឹមនឹងនេះ ក្រុម​ការ​ងារ​បាន​យក​សំណាក​ទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុច​ទឹក​ស្រះ​របស់​រោង​ចក្រ ​នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង គឺក្រុមហ៊ុនយូយូរភីន និង​ក្រុម​ហ៊ុន​ប៉ៃស៊ិន​សេង​ ដែលស្ថិត​ក្នុង​ភូមិសាស្រ្ត​ក្បែរ​កន្លែង​សង្ស័យ​ដើម្បី​បញ្ជូន​មក​មន្ទី​រ​ពិ​សោធន៍​រប​ស់​ក្រសួ​ង​បរិស្ថាន​។ តាមការគ្រោងទុកលទ្ធផលនឹងនឹងដឹងក្នុងរយៈពីរ ឬបីទៀត។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានដាក់ចេញចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិន​លើក​លែង​ចំពោះ​ក្រុម​ហ៊ុន ឧស្សាហកម្ម ឬរោងចក្រណា ដែលបង្កការបំពុលទឹកសាធារណៈឡើយ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm