រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សកម្មភាពរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព

2026/04/21 09:49:05 pm        132

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា «សកម្មភាពបង្កហេតុ» របស់សហរដ្ឋអាមេរិក និងការរំលោភលើបទឈប់បាញ់ គឺជាឧបសគ្គចម្បងចំពោះការបន្តកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរ។

អំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីប៉ាគីស្ថាន និងរុស្ស៊ី លោក Araghchi បានថ្កោលទោសចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មរបស់អ៊ីរ៉ង់ រួមទាំងការរឹបអូសនាវាដឹកកុងតឺន័រ Touska និងក្រុមនាវិករបស់នាវានោះ ហើយបានលើកឡើងពី «ជំហរផ្ទុយគ្នា និងវោហាសាស្ត្រនៃការគំរាមកំហែង»ពីទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

បទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី ០៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ថ្ងៃ នៅតែផុយស្រួយ។ ប៉ាគីស្ថានបានសម្របសម្រួលកិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ា    ស៊ីនតោន ដោយធ្វើជាម្ចាស់ផ្ទះនៃជុំទី១ នៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១១ និង ១២ ខែមេសា ប៉ុន្តែអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពីការចូលរួមនៅក្នុងកិច្ចចរចាជុំមួយទៀតនៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ការចូលរួមរបស់ទីក្រុងតេអេរ៉ង់ អាស្រ័យលើបុរេលក្ខខណ្ឌនៃកិច្ចប្រជុំរបស់ទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារនេះ បានលើកឡើងពីការបិទផ្លូវដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និង «ការទាមទារហួសហេតុ» គឺជាឧបសគ្គដ៏សំខាន់ចំពោះការចរចា៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        351
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        350
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm