អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែលបិទច្រកឆ្លងកាត់រ៉ាហ្វា ដោយបញ្ឈប់បញ្ជូនអ្នកជំងឺចេញពីហ្កាហ្សា

2026/04/21 02:52:31 pm        61

អាជ្ញាធរព្រំដែន និងច្រកឆ្លងកាត់ប៉ាឡេស្ទីននៅហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់រ៉ាហ្វា (Rafah) ជាមួយអេហ្ស៊ីប ដោយបញ្ឈប់ការជម្លៀសអ្នកជំងឺ និងអ្នករបួសដែលកំពុងស្វែងរកការព្យាបាលនៅបរទេស។

អាជ្ញាធរមិនបានផ្តល់ហេតុផលសម្រាប់ការបិទច្រកឆ្លងកាត់នេះទេ។ អ៊ីស្រាអែលមិនមានការអត្ថាធិប្បាយភ្លាមៗអំពីការបិទច្រកនេះ ឬការបិទនេះ អាចមានរយៈពេលប៉ុន្មាននោះទេ។

ក្រុមហាម៉ាសបានថ្កោលទោសចំពោះការសម្រេចនេះ។ នៅក្នុងសារវីដេអូមួយ អ្នកនាំពាក្យរបស់ក្រុមនេះលោក Hazem Qassem បាននិយាយថា ការបិទច្រកនេះ គឺជាផ្នែកមួយនៃ«ការរឹតបន្តឹងការឡោមព័ទ្ធលើតំបន់ហ្កាហ្សា»របស់អ៊ីស្រាអែល។

លោកបាននិយាយថា ការរឹតបន្តឹងការធ្វើដំណើរ ការកំណត់ជំនួយ និងការបន្តវាយប្រហារ គឺជាផ្នែកមួយនៃ«គោលនយោបាយជាប្រព័ន្ធរបស់អ៊ីស្រាអែល»។ លោកបានជំរុញឲ្យអ្នកសម្របសម្រួល និងអ្នកធានានៃបទឈប់បាញ់នេះ ឲ្យធ្វើអន្តរាគមន៍ និងជំរុញឲ្យបើកច្រកនេះឡើងវិញ។

សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា អ្នកជំងឺប្រហែល ៧០០នាក់ បានចាកចេញពីតំបន់ហ្កាហ្សាដើម្បីទៅព្យាបាលជំងឺនៅបរទេស ចាប់តាំងពីច្រកឆ្លងកាត់នេះ បានបើកឡើងវិញដោយផ្នែកនៅថ្ងៃទី ០២ ខែកុម្ភៈ។ សមាគមនេះ បានបន្ថែមថា អ្នកជំងឺ និងអ្នករបួសជាង ១៨.000នាក់ នៅតែកំពុងរង់ចាំការបញ្ជូនទៅព្យាបាលនៅបរទេស៕

អត្ថបទដែលទាក់ទង

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់៖ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅប៉ាគីស្ថានទេ សម្រាប់កិច្ចចរចាជុំទី២ ជាមួយអាមេរិក
2026/04/21 04:55:50 pm        1
បេសកជនចិនអំពាវនាវឱ្យបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
2026/04/21 04:52:49 pm        1
ប្រធានាធិបតីបារាំងជំរុញឲ្យអ៊ីរ៉ង់ និងអាមេរិក បន្ថយភាពតានតឹងនៅច្រកសមុទ្រហ័រមូស
2026/04/21 04:49:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់៖ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅប៉ាគីស្ថានទេ សម្រាប់កិច្ចចរចាជុំទី២ ជាមួយអាមេរិក

2026/04/21 04:55:50 pm
​បេសកជនចិនអំពាវនាវឱ្យបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
2026/04/21 04:52:49 pm
​ប្រធានាធិបតីបារាំងជំរុញឲ្យអ៊ីរ៉ង់ និងអាមេរិក បន្ថយភាពតានតឹងនៅច្រកសមុទ្រហ័រមូស
2026/04/21 04:49:41 pm
​មនុស្ស ២១នាក់សា្លប់ ហើយ ៦១នាក់រងរបួស ក្រោយរថយន្តក្រុងរអិលធ្លាក់ជម្រាលភ្នំ នៅតំបន់ Kashmir
2026/04/21 04:47:29 pm
​ប្រមុខ ECB ព្រមានថា អឺរ៉ុបប្រឈមនឹងផលវិបាកយូរអង្វែង ដោយសារវិបត្តិនៅច្រកសមុទ្រ Hormuz
2026/04/21 04:44:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/21 03:47:29 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/20 04:46:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am