មន្ទីរ​បញ្ច​កោណ​និយាយ​ថា ​រុស្ស៊ី​បាន​ដក​កងកម្លាំង​ទាំងស្រុង​ចេញពី​រដ្ឋធានី Kyiv និង​ទីក្រុង Chernihiv

2022/04/07 05:38:31 pm        2.3 K

​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ទាំងស្រុង​ពី​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង Chernihiv ទៅ​ភាគ​ខាងជើង​របស់​ខ្លួន ខណៈ​ទីក្រុងមូស្គូ​ត្រៀម​ប្រមូលផ្ដុំ​កងកម្លាំង​វាយលុក​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​។​

​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រោម​លក្ខខណ្ឌ​កំណត់​ដោយ​មន្ទីរ​បញ្ច​កោណ​ថា យើង​កំពុង​វាយ​តម្លៃ​ថា ​ជនជាតិ​រុស្ស៊ី​ទាំងអស់​បាន​ចាកចេញ​។ ការ​ចាក​ចេញ​របស់​ពួកគេ​ទាំងស្រុង​ត្រូវ​បាន​បញ្ជាក់​ត្រឹមតែ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​ព្រមាន​ថា​ កងកម្លាំង​រុស្ស៊ី​ប្រហែលជា​បាន​បន្សល់ទុក​គ្រាប់មីនដែល​ត្រូវ​ការ​សម្អាត​ជា​ចាំបាច់​។​ ​មន្ត្រី​ចារកម្ម​អាមេរិក និង​អឺរ៉ុបបាន​តាមដាន​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ​ថា រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ការ​កំណត់​ទិសដៅ​ឡើងវិញ បន្ទាប់ពី​បាន​ជួបប្រទះ​នឹង​ការ​តស៊ូ​ដ៏​ខ្លាំងក្លា និង​ទទួលរង​នូវ​ការ​បាត់​បង់​ជីវិត​រាប់​ពាន់​នាក់នៅ​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​។

​ទីក្រុងមូស្គូទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នៅ​ភាគ​ខាងកើត ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​បំបែក​ខ្លួន​គាំទ្រដោយ​រុស្ស៊ី ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដ៏​ចម្រូងចម្រាស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខណៈ​ការ​ដក​ទ័ព​របស់​រុស្ស៊ី​ចេញពី​តំបន់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន ​ហាក់​ដូច​ជា​ពេញ​លេញដោយមាន​អង្គភាព​ជាច្រើន​បាន​ដកថយ​តាម​ប្រទេស​បេឡា​រុស មន្ទីរ​បញ្ច​កោណ​មិនទាន់​ឃើញ​កងទ័ព​ទាំងនោះ​វិលត្រឡប់​មក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​វិញ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm