ធនាគារ​ពិភពលោក​ ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ​២០២២ ៤,៥ ភាគរយ

2022/04/07 06:03:34 pm        635

ភ្នំពេញ៖ ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ ស្ថិតក្នុងអត្រា ៤,៥% ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ស្របពេលកម្ពុជាលុបចោលនូវការដាក់កំហិតលើការធ្វើដំណើរ និងស្របពេលដែលកម្ពុជា មានអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ។

ធនាគារពិភពលោក (WB) បានបង្ហាញរបាយការណ៍ពីស្ថានភាពកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២២ កំណើន ៤,៥% ​គាំទ្រ​ដោយ​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុងស្រុកល្អប្រសើរ គាំទ្រ​ដោយ​ការដ​កចេញ​នូវការ​ហាម​ឃាត់​ធ្វើដំណើរ​ ការធ្លាក់ចុះនៃតម្រូវការជាសកល, និងការកើនឡើងនៃថ្លៃទំនិញជាដើម។

គេរំពឹងថា ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ​គឺនៅតែសង្កត់ធ្ងន់​លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង​ការនាំចេញផលិតផលកសិកម្ម ​ខណៈការនាំចេញផលិតផលកម្មន្តសាល​ នឹងជួបការលំបាក។

សម្រាប់បញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា​ ធនាគារពិភពលោក​ លើកឡើងថា ការកើនឡើង​នៃអត្រាឆ្លងអូមេក្រង់​ ឬមេរោគប្រភេទថ្មីៗ​ដែលគេមិនអាចគ្រប់គ្រងបាន ​អាច​បង្អាក់​ដំណើរ​ការស្តារ​សេដ្ឋកិច្ចឡើងវិញ។

ចំណែកការកើនឡើងនៃតម្លៃថាមពល ​និងស្បៀង ​អាច​ប៉ះពាល់​ដល់​ទំនុកចិត្តរបស់អ្នក​ប្រើប្រាស់​និង​ធ្វើឲ្យសុខុមាលភាពប្រជាជនធ្លាក់ចុះ ​ប៉ះពាល់ជាអវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ។ ម៉្យាងវិញទៀតកំណើនឥណទានខ្ពស់ ​និងការ​ផ្តោត​អារម្មណ៍​លើ​ឥណទាន​ក្នុងស្រុក ក្នុងវិស័យ​សំណង់ ​និងអចលនទ្រព្យ ​នៅតែជាហានិភ័យមួយ​ ចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។

ជាចក្ខុវិស័យ, ​ទោះជាមានការធ្លាក់ចុះជាទូទៅនៃតម្រូវការសកលយ៉ាង​ណាក៏ដោយ ក៏ការ​ព្យាករណ៍​កំណើន​សម្រាប់កម្ពុជា​ គឺ​ស្មើ ៤,៥ភាគរយ ក្នុងឆ្នាំនេះ ​ដោយផ្អែកលើ​សេណារីយ៉ូដើមគ្រា ដោយ​សារ​មាន​ការលុបចោល​នូវការដាក់កំហិតលើការធ្វើដំណើរ ​ព្រោះកម្ពុជា​មានអត្រាចាក់វ៉ាក់សាំង​កូវីដ-១៩ ខ្ពស់​ ដូច្នេះយើងរំពឹងថា ​ការស្តារសេដ្ឋកិច្ចឡើងវិញ នៅតែពឹងផ្អែកលើសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​និងការនាំចេញផលិត​ ផលកសិកម្ម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        451
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm