ព្រះខ័នរាជ ចង់ឈ្នះ និងបង្ហាញពីគុណភាពក្រុម ក្នុងជំនួបបង្គ្រប់កិ​ច្ចជើ​ង​ឯក​អាស៊ីអា​គ្នេយ៍​ស្អែក​នេះ

2026/04/21 11:01:54 pm        943

ទោះបីត្រឹមជាការប្រកួតបង្គ្រប់កិច្ចក្ដី តែក្លិបព្រះខ័នរាជស្វាយរៀង មិនផ្លាស់​ប្ដូរ​ជំហរ​ដ៏​មុត​មាំ​របស់​ខ្លួន​ឡើយ ដោយពួកគេត្រូវការជ័យជម្នះ ជាមួយការបង្ហាញពីគុណភាព និងកម្រិតលេង ក្នុង​នាម​ក្រុម​តំណាង​កម្ពុជា នៅក្នុងជំនួបទល់នឹងក្រុម Bangkok United របស់ថៃ នាល្ងាចថ្ងៃទី២២ ខែ​មេសា​ស្អែក​នេះ នៅកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ ប្រទេសវៀតណាម ដែល​ជា​ជំនួប​បញ្ចប់​ពូល​B ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦។

មុន​ឡើង​យន្ដហោះឆ្ពោះទៅទីក្រុងហាណូយ នៅរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក McConkey Mattew គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ថា គោលដៅរបស់ក្រុម ជុំវិញ​ការ​ប្រកួតនេះ មិនខុសពីប្រកួតមុនៗ គឺក្រុមចង់បង្ហាញពីគុណភាព និងកម្រិត​លេង​របស់​ខ្លួន​ ដើម្បីព្យាយាមស្វែងរកជ័យជម្នះ។ លើសពីនេះ លោកក៏អរគុណក្លិបបឹងកេត ដែល​យល់​ព្រម​លើក​ពេល​ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជើងទី១ នា​ថ្ងៃ​ទី​២២ ខែមេសា ដើម្បីសម្រួលដល់ការប្រកួតនេះផងដែរ។

សូមរំឮកថា ជំនួបរវាងក្រុមទាំងពីរ ដំបូងឡើងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ តាំង​ពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តែដោយសារក្លិប Bangkok United ​បដិសេធ​មិន​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​កម្ពុជា ​ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ដោយសារបញ្ហាព្រំដែន សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី​អាគ្នេយ៍ ​ក៏សម្រេចលើកពេលការប្រកួតនេះ រហូតដល់មានការ​សម្រេច​ចុង​ក្រោយ​ឲ្យ​ក្រុម​ទាំង​ពីរ​លេង​នៅទឹកដីកណ្ដាល នាទីក្រុងហាណូយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។

បន្ទាប់​ពីមានប្រតិកម្មពីអ្នកគាំទ្រជុំវិញការកំណត់ និងយល់ព្រមលេងនៅទឹកដីកណ្ដាលនេះដែរ ក្លិប​ព្រះខ័នរាជស្វាយរៀង បានចេញសេចក្ដីថ្លែងការណ៍មួយ តាមរយៈ​អ្នក​ចាត់​ការ​ទូទៅ​ក្លិប​លោក Christopher Grant គឺក្លិបបានយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍​ជុំវិញ​ស្ថាន​ភាព​មួយ​នេះ ​តែលោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។

ក្លិប​បាន​ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជា​ការ​ពិត​ណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក ក្លិបបានផ្តល់នូវផែនការពេញលេញ និង​ការ​ធានា​ផ្សេង​ៗ ដើម្បីធានាថាការប្រកួត អាចត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូច​ដែល​យើង​ធ្លាប់​បានធ្វើជាច្រើននៅពេលទទួលស្វាគមន៍ក្រុម អន្តរជាតិនានា។

ជាច្រើន​ដងកន្លងមកនេះ ក្លិបក៏បានលើក​ឡើង​ពី​កង្វល់​អំពី​ផល​ប៉ះ​ពាល់​ផ្នែក​កីឡានៃ​ការ​សម្រេច​ចិត្ត​នេះ ​រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាល​វិភាគ​ប្រកួត​ដ៏​មមា​ញឹកដែ​ល​មាន​ផល​ប៉ះ​ពាល់​ដល់​ការសម្រាកការពារសុខុមាលភាព កីឡាករ និងសមត្ថភាពរបស់ក្លិប ក្នុងការ​ដាក់​កីឡាករ​ខ្លាំង​បំផុត​ចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏​ការ​សម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល។

តាមរយៈនេះ ព្រះខ័នរាជស្វាយរៀង មានតែយល់ព្រមទាំងបង្ខំ ដ្បិតមានផលវិបាក និង​ការ​ជះ​ឥទ្ធិពល​មិ​នល្អជាច្រើនដល់ក្លិប ដូចជាក្នុងនាមជាក្លិបចូលរួមក្នុងកម្មវិធីប្រកួតនេះ តម្រូវ​ឱ្យ​គោរព​តាម​បទ​ប្បញ្ញត្តិផ្លូវការ ហើយប្រសិនបើក្លិបបដិសេធមិនចូលរួមប្រកួត វាអាចនឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់ក្លិប រួមមាន៖ ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០​ដុល្លារ​អាមេរិ​ក,​ ​ការ​ហាម​ឃាត់​មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ និងព្រមទាំង​ទណ្ឌ​កម្ម​បន្ថែម​ផ្សេង​ៗ​ទៀត​។

ដោយហេតុនេះ ព្រះខ័នរាជស្វាយរៀង បានសូមការយោគយល់ចំពោះស្ថានភាពដែលក្លិប កំពុង​ជួប​ប្រទះ ដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ  ហើយក្លិបក៏តែងតែផ្តល់តម្លៃខ្ពស់ និង​បន្ត​គោរព​រាល់កង្វល់របស់អ្នកគាំទ្រជានិច្ច។ ជាងពេលណាៗទាំងអស់ ក្លិបត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋទាំងអស់គ្នា ក្នុងនាមក្លិបត្រូវតំណាងឲ្យប្រទេសកម្ពុជា ត្រៀមចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​អន្ដរជាតិមួយនេះ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        89
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        101
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm