លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើលិខិតប្រធានាធិបតីជាបន្តបន្ទាប់ ដោយអំពាវនាវឱ្យប្រើប្រាស់ច្បាប់ផលិតកម្មវិស័យការពារជាតិឆ្នាំ១៩៥០ ក្នុងបំណងជំរុញការផ្គត់ផ្គង់ថាមពល ក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

លិខិតប្រធានាធិបតីចំនួន៥ ក្រោមច្បាប់ផ្តោតសំខាន់លើប្រេងឥន្ធនៈក្នុងស្រុក ធ្យូងថ្ម ឧស្ម័នធម្មជាតិរាវ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី។
ច្បាប់ផលិតកម្មការពារជាតិឆ្នាំ ១៩៥០ ផ្តល់ឱ្យប្រធានាធិបតីនូវសិទ្ធិអំណាចយ៉ាងទូលំទូលាយ ដើម្បីធានាបានថា ឧស្សាហកម្មក្នុងស្រុកអាចបំពេញតាមតម្រូវការផ្នែកការពារជាតិ។
លោក Trump បានអំពាវនាវឱ្យប្រើប្រាស់ច្បាប់ផលិតកម្មវិស័យការពារជាតិ ដើម្បីផ្តល់មូលនិធិដល់សហព័ន្ធសម្រាប់គម្រោងថាមពលជាច្រើនប្រភេទ «ខណៈរដ្ឋបាលរបស់លោក ប្រឈមនឹងសម្ពាធដើម្បីជួយទប់ស្កាត់ការកើនឡើងតម្លៃប្រេង ប្រេងសាំង និងអគ្គិសនី»។
