លោក Trump៖ ការទាញយកសារធាតុអ៊ុយរ៉ានីញ៉ូមពីអ៊ីរ៉ង់ នឹងក្លាយជាដំណើរការវែងឆ្ងាយ និងលំបាក

2026/04/21 11:22:06 pm        76

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីយប់ថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ការយកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់សហរដ្ឋអាមេរិក ពីអ៊ីរ៉ង់ នឹងជាដំណើរការ «វែងឆ្ងាយ» និង «ពិបាក» បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០២៥។

លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា «ប្រតិបត្តិការ Operation Midnight Hammer គឺជាការបំផ្លាញទាំងស្រុងតែម្ដងនៃទីតាំងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់» ដោយលោកបានបន្ថែមថា «ដូច្នេះ ការជីកទាញយកវាចេញ នឹងជាដំណើរការដ៏វែងឆ្ងាយ និងលំបាកមួយ»។

មេដឹកនាំអាមេរិករូបនេះ តែងតែប្រើពាក្យថា «ធូលីនុយក្លេអ៊ែរ» (Nuclear Dust) ដើម្បីសំដៅទៅលើស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយរបស់អ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា បានស្តុកទុក ដើម្បីផលិតគ្រាប់បែកបរមាណូ។ តែពេលខ្លះលោកក៏បានប្រើវាផងដែរ ដើម្បីសំដៅទៅលើសម្ភារៈដែលនៅសល់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។

លោកប្រធានាធិបតីវ័យ ៧៩ឆ្នាំរូបនេះ អះអាងថា ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយរបស់អ៊ីរ៉ង់ នៅទីបំផុត នឹងត្រូវផ្ទេរទៅទឹកដីអាមេរិក តែក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធមិនមានផែនការបែបនេះទេ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហាររួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីលុបបំបាត់នូវអ្វីដែលអ៊ីស្រាអែលពិពណ៌នាថា ជា «ការគំរាមកំហែងដល់ជីវិតរស់នៅ» ដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm