តើ Manchester City ក្លាយជាបេក្ខភាពប្រជែងជើងឯកឈានមុខរឺទេក្រោយឈ្នះ Arsenal?

2026/04/22 12:05:05 am        204

គ្រាប់បាល់ជ័យជំនះរបស់ Erling Haaland ឱ្យ Manchester City លើ Arsenal ២-១ បាន​ធ្វើ​ឱ្យ​ក្រុម​របស់លោក Pep Guardiola កាន់តែកៀកក្នុងការប្រជែងជើងឯក Premier League រដូវ​កាល​នេះ​ទល់នឹងក្រុមរបស់លោក Mikel Arteta។

Arsenal នៅតែជាក្រុមនាំមុខគេដដែលដោយមានបីពិន្ទុពីលើ City តែក្រុ​ម​ដែល​មាន​មូល​ដ្ឋាននៅ​ទី​ក្រុង​ឡុងដ៍មួយនេះបានបាត់បង់ការនាំមុខ ៩ ពិន្ទុមកត្រឹម ៣ ពិន្ទុក្នុងរយៈ​ពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ។​

បរាជ័យ ២-១ ក្នុងទឹកដីខ្លួនឯងទល់នឹង Bournemouth សប្តាហ៍មុន និងបរាជ័យនៅ Etihad កាល​ពី​ថ្ងៃអាទិត្យធ្វើឱ្យ City នៅពីក្រោយត្រឹម ៣ ពិន្ទុ និងនៅមានមួយប្រកួតក្នុងដៃ។

តើ​អាច​​និយាយបានថា Manchester City នៅពេលនេះជាបេក្ខភាពប្រជែងជើងឯកឈានមុខរឺទេ ស្រប​ពេលដែលពួកគេត្រូវប្រកួតបង្គ្រប់នៅទឹកដី Burnley យប់ថ្ងៃពុធនេះ ខណៈ​ជ័យ​ជំនះ​នឹង​ធ្វើ​ឱ្យ​ក្រុម​មេឃ​ខៀវឡើងកាន់កាប់កំពូលតារាងវិញតាមរយៈគ្រាប់បាល់ចំណេញ។

សន្ទុះ​នៃការប្រជែងគ្នានៅពេលនេះ យើងអាចមើលឃើញថា គ្រប់គ្នាងាកមកចាប់អារម្មណ៍ City ដោយ​សារពួកគេចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ២០ ប្រកួតចុងក្រោយក្នុងលីគ ស្រប​ពេលដែល Arsenal ចាប់ផ្តើមស្រុតចុះដោយឈ្នះតែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៦ ប្រកួត​ចុង​ក្រោយ​គ្រប់​ក្របខណ្ឌ។

មិនមែនជារឿងថ្មីទេ អ្នកគាំទ្របាល់ទាត់ធ្លាប់ឃើញ Arsenal ក្រឡាប់ចាក់នៅចុងរដូវកាល ស្របពេល City រះខ្ពស់ត្រដែតនៅចុងរដូវកាល។

តែ​បើ​ងាក​មកការវិភាគទិន្នន័យដោយ Opta នៅតែគិតថា Arsenal មានភាគរយ​ឈ្នះជើ​ង​ឯក​ច្រើន​ជាង​តែ​អត្រាឱកាសឈ្នះជើងឯកបានធ្លាក់ពី ៩៧% មកត្រឹម ៧៣% ខណៈ Man City ឡើងពី ៣% មក ២៧%។

រដូវកាលនេះ Arsenal បានអង្គុយកៅអីកំពូលតារាង ២០៦ ថ្ងៃមកហើយ ស្របពេលដែល City កាន់កាប់កៅអីបានត្រឹម ៦ ថ្ងៃ ពោលគឺសប្តាហ៍ដំបូងនៃការចាប់ផ្តើមរដូវកាលប៉ុណ្ណោះ។

តាំងពី Mikel Arteta មកដឹកនាំ Arsenal នៅឆ្នាំ ២០១៩ Manchester City បានឈ្នះជើងឯក Premier League ៤ លើកនៃការឈរកំពូលតារាង ៤៥៣ ថ្ងៃ ស្របពេលដែល Arsenal ឈរកំពូលតារាងសរុប ៥៣៧ ថ្ងៃតែមិនឈ្នះជើងឯក។

តើបងប្អូនគិតថា Arsenal រឺ​ Manchester City នឹងជាជើងឯករដូវកាលនេះ បើប្រកួតដែលនៅសល់រួមមាន៖

Arsenal ៥ ប្រកួតចុងក្រោយត្រូវជួប៖ Newcastle(ក្នុងដី) Fulham(ក្នុងដី) West Ham(ក្រៅដី) Burnley(ក្នុងដី) និង Crystal Palace(ក្រៅដី)។

Manchester City ៦ ប្រកួតចុងក្រោយត្រូវជួប៖ Burnley(ក្រៅដី) Everton(ក្រៅដី) Brentford(ក្នុងដី) Bournemouth(ក្រៅដី) Crystal Palace(ក្នុងដី) និង Aston Villa(ក្នុងដី)៕ អត្ថបទ៖នាង សុភាវុធ


         


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm