ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកីឡា អបអរសាទរបុណ្យចូលឆ្នាំថ្មី ​បាន​បើកដំណើរការ​ស្តាត​មរតក​តេជោ

2022/04/07 06:43:21 pm        522

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកពឹ្រត្តិការណ៍តាំងព័រណ៍ វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសានេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ បំផុសពីផលិតផលទេសចរណ៍​ក្នុងស្រុកក្រោមម្លប់នៃសន្តិភាពផង។

បើតាមលោកស្រី បូរ៉ានិច តំណាងក្រុមហ៊ុនសហការរៀបចំកម្មវិធីពិព័រណ៍ បានថ្លែងថា នៅ​ក្នុងការ​តាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ ​គឺមានដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និង​ផលិតផលទូទៅ ​ទាក់ទង​វិស័យ​ទេសចរណ៍​ អប់រំ វប្បធម៌ ហិរញ្ញវត្ថុ អចលនទ្រព្យ​គ្រឿងយានយន្ត និង កីឡា នៅតាមស្តង់​ប្រមាណ​ជិតត ៣០០ស្តង់។

លោកស្រី បន្តថា នៅក្នុងព្រឹតិ្តការណ៍នេះដែរ ក៏មានកម្មវិធីប្រលងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងប្រពៃណីខ្មែរ កម្មវិធីប្រកួតប្រជែងយកជ័យលាភីតារា Tik Tok Award ឆ្នាំ២០២២ និងប្រមូលថវិកាសប្បុរសធម៌ ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែលមានប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ ​ទេសចរណ៍និងកីឡា ជា​លើក​ដំបូងនេះ​ គឺជាឱកាសទាក់ទាញប្រជាពលរដ្ឋ ​ក៏ដូចជាគ្រប់ភ្ញៀវទេសចរ ​មកទស្សនា ​និងស្វែងយល់​អំពី​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោដែលជា​សមិទ្ធផល​ជាតិដ៏ធំធេង ​និងថ្មីស្រឡាងមួយដែលកើត ចេញ​ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ​និងជម្រុញ​ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែលជាទីតាំង​សម្រាប់​រៀប​ចំព្រឹត្តិការណ៍​ កីឡាអន្តរជាតិ​ SEA Games ឆ្នាំ២០២៣ ក្លាយ​ជា​គោលដៅ​ទេសចរណ៍ថ្មីមួយដែលមាន​សក្តានុពល​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរជាតិ ​និងអន្តជាតិ ដែលមកកម្សាន្តនៅក្នុង រាជធានីភ្នំពេញ ។

ក្នុងនោះដែរ ឯកឧត្តម បាន​ស្នើបណ្តាប្រតិបត្តិករទេសចរណ៍ ​បណ្តាគ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ត្រូវ​ធ្វើការ​សម្រប​ខ្លួនធ្វើអាជីវកម្ម​តាមប្រក្រតីភាពថ្មីចៀសផុតពីកូវីដ១៩ និង​ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដែលសម្របខ្លួនបានទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច-សង្គមជាក់ស្តែង ​ដោយក្នុងនោះត្រូវ៖ (ទី១) ​ការបំលែងខ្លួន​ទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ​ (Digitalization), (ទី២) ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាព ​ក្នុងការផ្តល់ ​សេវាកម្ម ​និងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ​ និង (ទី៣) ត្រូវ​ពង្រឹង​សមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាពជាដើម។

ក្នុងឱកាសនោះដែរ ​ក្រសួងសុខាភិបាល ​តាមរយៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានប្រគល់​ឧបករណ៍​តេស្តរហ័សកូវីដ១៩ ចំនួន៥០០ប្រអប់ ហើយក្រសួងទេសចរណ៍ក៏បានប្រគល់ម៉ាស​ចំនួន១០ម៉ឺន ម៉ាសជូនដល់រដ្ឋបាលរាជធានីភ្នំពេញ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm