មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញមន្រ្តីផ្តល់សេវាជូនពលរដ្ឋប្រកបដោយសីលធម៌ថ្លៃថ្នូរ

2022/04/07 06:51:15 pm        864

ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការតំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អំពាវនាវឲ្យមន្រី្តរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ទៅជាអ្នកផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺដែល ស្របនឹងសុភាសិតលើកឡើងថា «គ្រូពេទ្យជាមាតាមានព្រហ្មវិហារធម៌ ដ៏ល្អរបស់អ្នកជំងឺ»។

ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង លើកឡើងឱកាសដែលមន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀត ប្រារព្ធ​ទិវា​វេជ្ជសាស្រ្ត-សល្យសាស្រ្ត ​លើកទី២៤ និងថែទាំវេជ្ជសាស្រ្តលើកទី១១, រយៈពេល២ថ្ងៃ ពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង បន្តទៀតថា ក្នុងរយៈពេលពីរថ្ងៃនេះ លោក លោកស្រី ជាគ្រូពេទ្យ គិលានុបដ្ឋាក-យិកាទាំងអស់នៅទីនេះ ​នឹងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងការពិគ្រោះ ព្យាបាលជំងឺការស្រាវជ្រាវ​ការ​រក​រោគ​វិនិច្ឆ័យ​ ជំងឺ​ឲ្យកាន់តែមានគុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ ដែលជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នា ​ជាអ្នកពិនិត្យ ​ព្យាបាល ​និងថែទាំជំងឺ ព្រមទាំង​ពង្រឹងការអនុវត្តក្រមសីលធម៌ ​វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់ តែប្រសើរឡើងក្នុងគោលដៅ​កាត់​បន្ថយ​អត្រាស្លាប់ដោយសម្រាលកូន។

ការរៀបចំ​ទិវា​វេជ្ជសាស្រ្ត​សល្យសាស្រ្ត ​និ​ង​ទិវា​ថែទាំវេជ្ជសាស្រ្ត ​បានពង្រឹងការសង្រ្គោះ ​ការថែទាំ និង​ការព្យាបាល​ប្រកប​ដោយ​បច្ចេកទេស និ​ងគុណធម៌នាំ​មកនូវការកាត់​បន្ថយ​អត្រា​មរណៈភាព​មាតា និងទារក ​ជាពិសេសការសម្រាលកូននៅក្នុងមនី្ទរពេទ្យផ្ទាល់។

ជាមួយគ្នានោះ​លោកសាស្រ្តាចារ្យ ងី ម៉េង ​នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ​បានឲ្យ​ដឹង​ថា ទិវា​នេះធ្វើឡើង ​ផ្តោតសំខាន់ទៅលើការលើក​កម្ពស់​ការព្យាបាល​ ការ​សង្រ្គោះ​បន្ទាន់​លើស្រី្តសំរាលកូន ការព្យាបាល​អ្នកជំងឺខ្សោយ​តម្រង់នោម​ វឌ្ឍនភាពនៃការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​ប្រព័ន្ធ​រំលាយ​អាហារ ​និងការថែទាំ​អ្នកជំងឺហូរឈាមប្រព័ន្ធរំលាយអាហារ។

លោកសាស្រ្តាចារ្យ ងី ម៉េង​ សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម ​សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាលទាំងអស់ ​ជាពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ​ដែល​ជា​និច្ចកាល​តែងតែ​យកចិត្ត​ទុក​ដាក់​ផ្តល់​នូវសម្ភារៈ បរិក្ខារ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដល់មនី្ទរពេទ្យ ​ដើម្បីឲ្យមនី្ទរពេទ្យមានលទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល​ជូនអ្នកជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm