និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនខ្ពស់ជាលំដាប់ ខណៈគិតត្រឹមខែមីនានេះ បាន​ចុះ​បញ្ជីសរុបកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង

2026/04/22 04:36:17 pm        294

ភ្នំពេញ៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ ដោយ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីជាមួយក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ មានចំនួន ៣,២៤៣គ្រឿង ដែលចំនួន​នេះ​បាន​នាំ​ឱ្យ​យាន​យន្ត​អគ្គិសនី​ចុះ​បញ្ជី​សរុប​កើន​ដល់ ១៦, ២១០គ្រឿង បើគិតមកត្រឹមខែមីនានេះ។ ក្នុងនោះ ការ​ចុះ​បញ្ជី​រថយន្ត​អគ្គិសនី​មា​ន​ចំនួនច្រើនជាងគេបំផុត។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ BTV នៅព្រឹកថ្ងៃទី២២មេសានេះថា នៅខែមករា ឆ្នាំ២០២៦ មានយានយន្ត​អគ្គិសនី​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណ​ការ ​និងដឹកជញ្ជូនចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង) និង ខែកុម្ភៈ ឆ្នាំ២០២៦ មាន​យាន​យន្ត​អគ្គិសនី​ចុះបញ្ជី ​១,០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។ ដោយឡែក នៅខែមីនានេះ មាន​យាន​យន្ត​អគ្គិសនីចុះបញ្ជីច្រើនជាងគេរហូតដល់ ១, ៦៧៦គ្រឿង (ក្នុងនោះរថយន្ត ១, ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់ ហើយឯកឧត្តម រំពឹងថា នៅខែមេសានេះ ការ​ចុះ​បញ្ជី​យាន​យន្តអគ្គិសនីនឹងបន្តកើនឡើងបន្ថែមទៀត។

 

ឯកឧត្តម បន្តទៀតថា សម្រាប់​ប្រទេស​កម្ពុជា​ការ​ចុះ​បញ្ជី​យាន​យន្ត​អគ្គិសនី​គឺ​ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​២​០១៨ ដែលកាលនោះមានរថយន្តអគ្គិសនីតែមួយគ្រឿងប៉ុណ្ណោះ ដែលបាន​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ប៉ុន្តែចាប់ពីពេលនោះមក ការចុះបញ្ជី​យាន​យន្ត​អគ្គិសនី​ គឺ​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ។ ការកើនឡើងនេះគឺ ស្របទៅនឹងការកើនឡើង នៃ​និន្នាការ​ការ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនីនៅលើទូទាំងពិភពលោក។

បើយោងតាមទិន្នន័យចុះបញ្ជីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមីនា ឆ្នាំ​២០២៦​នេះ ស្ថិតិ​ចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៦, ២១០គ្រឿង ក្នុងនោះ ទោចក្រ​យាន​យន្ត​ចុះ​បញ្ជីមានចំនួន ៣, ៨៣២គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តមានចំនួន ១១, ៦៥៦គ្រឿង៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm