លីគនារី នឹងបើកការប្រកួតរដូវកាលថ្មី ចុងសប្ដាហ៍នេះ ជាមួយរូបមន្ដថ្មី

2026/04/22 04:51:43 pm        259

ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌនាលីគនារី ឆ្នាំ២០២៦ នឹងចាប់​ផ្ដើម​យុទ្ធ​នាកា​រ​ប្រកួត​រដូវ​កាលថ្មី នាថ្ងៃទី២៥ ខែមេសាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួម​មាន​ក្រុម​ការពារជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៏ បឹងកេត សៀម​រាប​អេហ្វស៊ី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុម XO United។

យោង​តាមកម្មវិធីប្រកួតរដូវកាលថ្មី នៃលីគកំពូលនារីនៅកម្ពុជានេះដែរ នឹងប្រើរូបមន្ដប្រកួតថ្មី ខុស​ពី​រដូវកាលមុន ដែលប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីកំណត់ក្រុមជ័យលាភី។ សម្រាប់ឆ្នាំ២០២៦ នេះ នឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំដដែល ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម ឬ​ក្រុម Top-4 នឹងត្រូវប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខ១ ត្រូវជួបក្រុមឈរលេខ៤ និង​ក្រុម​ឈរ​លេខ​២ ត្រូវជួបក្រុមឈរលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ និង​ដណ្ដើម​​ជើង​ឯកតែម្ដង។

ទន្ទឹមជាមួយការត្រៀមចាប់ផ្ដើមរដូវកាលថ្មីនេះដែរ គេឃើញក្រុមនីមួយៗ បានរៀបចំក្រុម ទាំង​ក្រុម​ការ​ងារគ្រូ និងកីឡាការិនីយ៉ាងល្អប្រសើរ រហូតមានក្រុមខ្លាំងបាននាំចូលកីឡាការិនីបរទេស មក​ពង្រឹងក្រុម ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាក់ស្ដែង​ក្រុម​បាល់​ទាត់​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែលបានធ្វើការរុះរើសក្រុមការងារ និងកីឡាការិនីទ្រង់ទ្រាយធំ ហើយ​បាន​នាំ​ចូល​កីឡាការិនីបរទេសជាច្រើន សម្រាប់ប្រជែងជើងឯកលីគនារីរដូវកាលនេះ៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm