Leicester City រយៈពេល ១០ ឆ្នាំពីជើងឯក Premier League ធ្លាក់ដល់ទៅលីគទីបី

2026/04/22 06:11:07 pm        136

ក្លិបបាល់ទាត់ Leicester City មានរដូវកាលដ៏អាក្រក់របស់ខ្លួនពីររដូវកាលជាប់គ្នា ធ្លាក់ពីតាំងពី Premier League ទៅដល់លីគទីបីអង់គ្លេស League One ក្រោយស្មើ Hull City ២-២ យប់មិញ​។

រយៈពេលត្រឹម ១០ ឆ្នាំប៉ុណ្ណោះ គេឃើញជោគវាសនា​រប​ស់​ក្លិប​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​អ្នក​ជំនួញ​ថៃ​មួយ​នេះ ឈរចំនុចខ្ពស់បំផុតតាមរយៈការឈ្នះជើងឯក Premier League នៅឆ្នាំ ២០១៦ រហូតធ្លាក់ទៅក្របខណ្ឌទីបីអង់គ្លេស។

ការប្រកួត​យប់មិញនេះ Leicester City ត្រូវការឈ្នះ Hull City ដាច់ខាតដើម្បី​បន្ត​ដំណើរ​ពុះ​ពារ​គេច​ពី​ការ​កាត់​ចេញ តែពួកគេនៅតែមិនអាចរកបានជ័យជំនះលើកដំបូងក្នុង ៧ ប្រកួតចុងក្រោយ និង​បាន​ត្រឹមស្មើ។

៤៤ ប្រកួតរដូវកាលនេះ Leicester City មានត្រឹម ៤២ ពិន្ទុឈរលេខ ២៣ ក្នុងចំណោម ២៤ ក្រុម​ខណៈនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។

នេះជា​លើក​ទីពីរដែល Leicester City ធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេសបែបនេះ ខណៈលើក​ទី​មួយ​ពួក​គេចំណាយពេលត្រឹមមួយរដូវកាលប៉ុណ្ណោះក៏បានឡើងមកកាន់ក្របខណ្ឌទីពីរ League Championship វិញនៅឆ្នាំ ២០០៩។

នៅឆ្នាំ ២០១៤ បន្ទាប់ពីអវត្តមានពី Premier League ១០ ឆ្នាំ Leicester ក៏បាន​ត្រលប់​មក​កាន់​ក្រប​ខណ្ឌកំពូលវិញ ខណៈរដូវកាលដំបូងរបស់ពួកគេនៅពេលនោះស្ទើរតែត្រូវកាត់ចេញពី Premier League ទៅហើយ។

គេច​ផុតពីការកាត់ចេញ ឈានចូលរដូវកាលថ្មី Leicester City បានក្លាយជាជើងឯក Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងជារឿងគួរឱ្យភ្ញាក់ផ្អើល។

Leicester ក្រោយមកក៏បានបន្តភាពជោគជ័យរបស់ខ្លួនទោះជាមិនឈ្នះជើងឯក Premier League ម្តងទៀត តែពួកគេបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ Champions League នៅឆ្នាំ ២០១៧ ឈ្នះជើងឯក FA Cup លើកដបូងនៅឆ្នាំ ២០២១ ឡើងដលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅឆ្នាំ ២០២២។

ឆ្នាំ ២០២៣ Leicester ក៏បានធ្លាក់ទៅ League Championship វិញ តែក៏ឡើងមក Premier League វិញភ្លាមៗនៅឆ្នាំ ២០២៤ មុនពេលធ្លាក់ត្រលប់ទៅវិញឆ្នាំមុន និង​បន្ត​ធ្លាក់​ទៅ​ក្រប​ខណ្ឌ​ទី​បី​ឆ្នាំ​នេះ៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        89
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        101
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm