អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង

2026/04/22 07:52:45 pm        685

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៦នេះថា បញ្ហាដែលកំពុង​កើត​ឡើង​នៅតាម​ព្រំដែន​ជា​មួយ​ថៃ​នាពេ​លនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ បញ្ហា​នេះ គឺជាវិញ្ញាសាមួយ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​យើង​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង​ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ ​និងបូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា នៅពេលដែលសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ កំពុង​ក្លាយ​ជា​ប្រធាន​បទសំខាន់ក្នុងជំនួបពិភាក្សានានាក្នុងក្របខណ្ឌតំបន់ និងពិភពលោក អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​សូម​រម្លឹកជូនជនរួមជាតិមេត្តាជ្រាបថា៖ ដំណើរជាតិកម្ពុជា ក្នុងប្រវត្តិសាស្ត្រសម័យ​ទំនើប​រយៈពេ​លជាង ៥០០ឆ្នាំចុងក្រោយ បានហែលឆ្លងកាត់ការ​បែក​បាក់​ និង​សង្គ្រាម​វិនាសកម្ម​ឆ្អែត​ឆ្អន់​ហើយ ជាពិសេសរបបប្រល័យ​ពូជសាសន៍​ដ៏​គួរ​ឱ្យ​តក់​ស្លុត​រន្ធត់​បំផុត​ដែល​យើង​បាន​ជួប​ប្រទះ​។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំរៀមច្បងរបស់យើង ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជ​ន​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត​នៅ​តែ​អាច​ដឹកនាំ​កម្លាំង​ស្នេហា​ជាតិ​ទាញ​ប្រទេស​ឱ្យ​ផុត​ពីជ្រោះមរណៈនិងស្វែងរកបាននូវសន្តិភាព ស្ថិរភាព និងស្តាប្រទេសនេះ​ឱ្យ​រីក​ស្រស់​បំព្រង​ដូចសព្វថ្ងៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាន​និង​កំពុង​បន្ត​ដឹក​នាំ​ប្រទេស​លើមូ​ល​ដ្ឋាន​គ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាស​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​។ ដូច្នេះ បញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនាពេលនេះ មិន​មែន​ជា​រឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាសា​មួយ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​យើង​រួប​រួម​គ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាម​មធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ក្រោម​យុទ្ធ​សាស្ត្រ​ឈ្នះឈ្នះ ដើម្បីរក្សាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនផង និ​ង​ឈាន​ទៅរ​កដំណោះស្រាយពិតប្រាកដ និងយូរអង្វែងក្នុងបញ្ហាព្រំដែនផង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm