ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការថ្មីរបស់អង្គការ HALO Trust ប្រចាំនៅកម្ពុជា

2022/04/07 07:30:48 pm        928

ភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសានេះ នៅទីស្នាក់អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Miles Hawthorn ប្រធានអង្គការ HALO Trust (ថ្មី) ប្រចាំនៅ​កម្ពុជា និងលោក Lasha Lomidze អតីតប្រធានអង្គការ HALO Trust ចប់អាណត្តិ ចូលជួប​សម្តែងការ​គួរសម ​និងពិភាក្សាការងារស្តីពីភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន​នៅ​កម្ពុជា។

លោក Lasha Lomidze ប្រធានអង្គការ HALO Trust ចប់អាណត្តិនៅកម្ពុជា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនអាជ្ញាធរមីន ​ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់អង្គការ HALO Trust សម្រាប់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលលោកបានចាត់ទុកថា គឺជាកិច្ចសហប្រតិបត្តិការលេចធ្លោមួយក្នុងវិស័យមីនរបស់អង្គការ HALO Trust។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារបស់អង្គការ HALO Trust ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយ​គ្រោះថ្នាក់​ដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា អង្គការ HALO Trust បានចូលរួមចែករំលែកយ៉ាងច្រើន​នូវ​បទពិសោធន៍ ​ការ​តាំងចិត្ត​ទស្សនវិស័យ និង​ការ​ណែនាំ​បច្ចេកទេស​ដល់ការងារ​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្រ្តជាតិសកម្មភាពមីន និង​គោលការណ៍ណែនាំ​ផ្សេងៗ​សម្រាប់ការធ្វើឲ្យប្រសើរវិស័យ​សកម្មភាពមីន​នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ​រាជរដ្ឋាភិបាលកម្ពុជា នៅតែ​បន្តការ​តាំង​ចិត្តយ៉ាងមុះមុតក្នុងការបញ្ចប់ការគម្រាមកំហែង​ដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងបានអំពាវនាវ​ឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ ​ប្រទេសជាមិត្ត​ និងសប្បុរសជន ក៏ដូចជាវិស័យឯកជនផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ អង្គការ HALO Trust Cambodia បាន​បោសសម្អាត​លើផ្ទៃដី​រង​ប៉ះពាល់​ដោយសារ​មីន ​និង​យុទ្ធភណ្ឌ​ទាន់​ផ្ទុះប្រមាណ ​៤២៥ គីឡូម៉ែត្រក្រឡា រកឃើញ​និង​កម្ទេច​ចោល​នូវគ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះជាង ​៥២៧.០០០ គ្រាប់ ព្រមទាំង​បានផ្តល់​ដីមាន​សុវត្ថិភាព​ដល់ប្រជាពលរដ្ឋជាង ​១លាននាក់។ អង្គការ HALO Trust មាន​បុគ្គលិក​ជនជាតិខ្មែរចំនួន ១.១៣០ នាក់ ក្នុងនោះ ៤០% ជាស្រ្តី។

អ្នកផ្តល់មូល​និធិចម្បងរបស់​ HALO Trust Cambodia ​គឺការិយាល័យ PM/WRA របស់​សហរដ្ឋ​អាមេរិក, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), ជំនួយ​ប្រទេស​អៀរឡង់ ​និងការិយាល័យ​ Foreign, Commonwealth and Development Office (FCDO) របស់​ចក្រភពអង់គ្លេស។ ​សម្រាប់ឆ្នាំ ២០២២ នេះ HALO Trust Cambodia ​បានទទួលមូលនិធិចំនួនជាង ៥.៣ លានដុល្លារអាមេរិក​សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm