អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»

2026/04/22 08:06:21 pm        103

អ៊ីរ៉ង់បានរិះគន់ខ្លាំងៗ ចំពោះការចរចាដែលកំពុងដំណើរការជាមួយសហរដ្ឋអាមេរិក ដោយចាត់ទុកថា នេះគឺជាការ «ខ្ជះខ្ជាយពេលវេលា» ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្លាយរយៈពេលនៃបទឈប់បាញ់បន្ថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានឲ្យដឹងថា ទីក្រុងតេអេរ៉រង់ បានរិះគន់ដំណើរការចរចាជាមួយសហរដ្ឋអាមេរិកនេះ ពីព្រោះវា «រារាំងមិនឲ្យឈានដល់កិច្ចព្រមព្រៀងសមស្របណាមួយ»។

កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) លោកប្រធានាធិបតី Trump បានប្រកាសពីការបន្ថែមរយៈពេលបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីដំណើររបស់អនុប្រធានាធិបតី លោក JD Vance ទៅប្រទេសប៉ាគីស្ថាន សម្រាប់ការចរចានេះ ត្រូវបានពន្យារពេល។ ហើយមន្ត្រីអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន បានប្រាប់ថា ខ្លួននឹងមិនចូលរួមទេ។

ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិករូបនេះ បានប្រកាសពីការពង្រីកបទឈប់បាញ់ដែលដើមឡើយមានរយៈពេល ២សប្ដាហ៍ តាមសំណើរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងលោកសេនាប្រមុខ Asim Munir។

ការវិវត្តចុងក្រោយនេះ បានបញ្ជាក់ថា នេះគឺឧបសគ្គមួយទៀត សម្រាប់កិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទូទាំងប្រទេសអ៊ីរ៉ង់។ ជម្លោះនេះ ដែលបានអូសបន្លាយដល់សប្តាហ៍ទី៨ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឲ្យមានវិបត្តិថាមពលសកល ដែលធ្វើឲ្យសម្ពាធកាន់តែខ្លាំងឡើងៗ លើភាគីទាំង២ ដើម្បីឲ្យស្វែងរកច្រកចេញ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm