ប្រជានុរាស្រ្តបន្តបួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់ជាសះស្បើយពីព្រះរោគ

2026/04/22 09:05:20 pm        212

បន្ទាប់ពីទទួលដំណឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការវះកាត់ព្រះរោគដោយជោគជ័យ ពលរដ្ឋខ្មែរ​មាន​ក្ដី​ត្រេក​អរ​ជាពន់ពេក និងបានបន្តបួងសួងថ្វាយព្រះពរព្រះអង្គឱ្យឆាប់ជាសះស្បើយពីព្រះរោគ ដើម្បី​ឆាប់​បាន​យាងនិវត្តមកមាតុប្រទេសវិញគង់ជាម្លប់ដល់ប្រជានុរាស្រ្ត។

ប្រជានុរាស្រ្តនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា នេះ បានប្រាប់BTVឲ្យដឹងថា ក្រោយ​ទទួល​បាន​ដំណឹង​ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ទទួលការវះកាត់ព្រះរោគ ដោយជោគជ័យ នៅទីក្រុងប៉េកាំង ប្រទេស​ចិន គឺមានសេចក្តីសោមនស្ស និងសូមបួងសួងថ្វាយព្រះពរ ព្រះករុណា ទ្រង់ប្រកប​ដោយ​ព្រះរាជ​សុខ​ភាពល្អ ព្រះកាយពលមាំមួន និងឆាប់ជាសះស្បើយពីព្រះរោគ ដើម្បីគង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់ជាតិ និងប្រជានុរាស្រ្ដខ្មែរជានិរន្ដរ៍តរៀងទៅ។ ប្រជានុរាស្ត្រក៏​បាន​សម្តែង​នូវ​ទឹក​ចិត្ត​នឹក​រលឹកជាពន់ពេកដល់ព្រះករុណា ដែលព្រះអង្គជាក្សត្រមានទសពិធរាជធម៌។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះក​រុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគ ដោយ​វះ​កាត់​ពី​ក្រុម​វេជ្ជ​បណ្ឌិត​ចំណានៗ នៅមន្ទីពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២៦ ហើយព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចរាល់នៅថ្ងៃដដែល។ ព្រះ​អង្គ​គង់​ប្រថាប់មួយរយៈពេលទៀតនៅទីនោះ ក្រោយវះកាត់ ដើម្បីពិនិត្យតាមដាន និងថែ​រក្សា​ព្រះរា​ជ​សុ​ខភាពបន្តនៅក្នុងមន្ទីពេទ្យប៉េកាំង៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm