មគ្គទេ្ទសក៍ទេសចរណ៍ជិត១០០នាក់ ចូលរួម​ប្រលង​ដំឡើង​កម្រិត​មគ្គទ្ទេសក៍​ទេសចរណ៍​ថ្នាក់​ជាតិ​ និងតំបន់

2026/04/22 09:24:49 pm        157

នៅថ្ងៃទី២២ ខែមេសា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អញ្ជើញ​បើក​វិញ្ញាសា​ការ​ប្រលងចូលរៀនវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និង​ថ្នាក់​តំបន់​ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមជិត១០០នាក់ ក្នុង​នោះ​មាន​បេក្ខជនថ្នាក់តំបន់ចំនួន២៣នាក់ នៅរាជធានីភ្នំពេញ។

បេក្ខជនបានឱ្យដឹងថា ការប្រលងជ្រើសរើសបេក្ខជន បេក្ខនារី ចូល​រៀន​វ​គ្គ​បណ្តុះ​បណ្តាល​មគ្គទ្ទេសក៍​ឆ្នាំនេះ គឺមានការរឹតបន្តឹងខ្លាំង ក្នុងគោលដៅ ចេះ ជាប់។ តែយ៉ាងណា ក្នុងនាម​ពួក​គេ​ជា​អ្នក​បម្រើការងារជាមគ្គទេ្ទសក៍ទេសចរណ៍ស្រាប់ គឺនឹងខិតខំប្រលងចូលរៀនបន្ថែម ដើម្បី​ដំឡើង​កម្រិត​របស់ខ្លួនគេឱ្យក្លាយមគ្គទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិ ពង្រីកវិសាលភាព ងាយ​ស្រួល​នាំ​ភ្ញៀវ​ទេសចរអន្តរជាតិដើរកម្សាន្តនៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា បច្ចុប្បន្ន មគ្គទ្ទេសក៍ទេសចរណ៍ បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងការនាំភ្ញៀវទេសចរជាតិអន្តរជាតិដើរកម្សាន្ត អមដោយមាន​ការ​បក​ប្រែ​ភាសា ​រៀបរាប់រឿងរ៉ាវពីតាមគោលដៅទេសចរណ៍នានាឲ្យភ្ញៀវទេសចរមានការយល់ដឹងពីកម្ពុជា ហើយ​មគ្គទ្ទេសក៍ទេសចរណ៍ក៏មានតួនាទីសំខាន់ដែរក្នុងផ្តល់ពិសោធន៍ អនុស្សាវរីយ៍ល្អៗ និង​ជួយ​ផ្សព្វ​ផ្សាយគោលដៅទេសចរណ៍កម្ពុជា សំដៅធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មក​ទស្សនា​កម្សាន្ត​ម្តងហើយម្តងទៀត និងទាក់ទាញទេសចរ​អន្តរជាតិ​នានា​ទៀត​ឲ្យ​មក​ទស្សនា​កម្ពុជា​ផង​ដែរ។

នៅក្នុងដំណើរ​ការ​ប្រលងនេះ មានមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ចំនួន៧៥នាក់ រួមមានផ្នែក​ភាសា​អង់​គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន អេស្ប៉ាញ ថៃ ចិន រ៉ុស្សី និងភាសាវៀតណាម។ ដោយ​ឡែក​ម​គ្គទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់វិញ មានចំនួន២៣នាក់ ក្នុងនោះមានផ្នែកភាសាបារាំង អាល្លឺ​ម៉ង់ ជប៉ុន និងវៀតណាម។

សូម​បញ្ជាក់ថា មកដល់ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់​តំបន់ភ្នំពេញ ថ្នាក់តំបន់សៀមរាប ថ្នាក់តំបន់ឆ្នេរ អ្នកបកប្រែភាសា សរុប​ប្រមាណ​ជិត​២០៥០​នាក់ ក្នុងនោះអ្នកបកប្រែភាសា មានប្រមាណជាង២០០នាក់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm